កម្ពុជានឹងបញ្ជូនអត្តពលិកនៃកីឡា៦ប្រភេទទៅចូលរួម ASEAN University Games ឆ្នាំនេះ

នូ មករា July 6, 2016


ភ្នំពេញ៖ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី ដែលជាសិស្ស និស្សិតរបស់កម្ពុជាដែលសុទ្ធតែជាអត្តពលិកនៃកីឡាចំនួន៦ ប្រភេទនាថ្ងៃទី៦ ខែកក្កដាមុនពេលពួកគេត្រូវចេញទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ (18th ASEAN University Games) នៅប្រទេសសឹង្ហបូរី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកក្កដាខាងមុខនេះ។

13631556_858068587630692_1599051507435210489_n

នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងបញ្ជូនកីឡា ៦ប្រភេទទៅចូលរួមដូចជាកីឡាបាល់ទាត់បុរស កីឡាប៉េតង់ (កីឡាករ ៤រូបកីឡាការិនី ៤រូបដែលលេង ៧វិញ្ញាសាគឺ ១ទល់ ១បុរស-នារី, ៣នាក់ទល់៣នាក់បុរស-នារី, វាយយកពិន្ទុបុរស-នារី និង ៣នាក់ទល់៣នាក់ចម្រុះបុរស-នារី) ប្រភេទកីឡាវាយកុនឃ្លីលើតុ (មាន ៤ នាក់ដែលលេងវិញ្ញាសាម្នាក់ទល់ម្នាក់បុរស, ២នាក់ទល់២នាក់បុរស និងវិញ្ញាសាជាក្រុមបុរស) អត្តពលកម្ម (កីឡាករ ២ រូបកីឡាការិនី ២រូបដែលលេងវិញ្ញាសារត់ល្បឿន១០០ម៉ែត្រនារី,រត់២០០ម៉ែត្រនារី, ៣គីឡូម៉ែត្រនារី ៥គីឡូម៉ែត្រនារី, រត់១០០ម៉ែត្របុរស, ២០០ម៉ែត្របុរស, ៥គីឡូម៉ែត្របុរស និង១០គីឡូម៉ែត្រនារី) ប្រភេទកីឡាគុនដាវ (កីឡាករ ៣រូបដែលលេងវិញ្ញាសាដាវតូចឯកត្តជន និងដាវតូចក្រុម, ដាវធំឯកត្តជន និងវិញ្ញាសាដាវធំជាក្រុម)  និងប្រភេទកីឡាហែលទឹក (កីឡាករ២រូប និង កីឡាការិនី ១ រូបប្រភេទកីឡានេះមានវិញ្ញាសាហែល២០០ម៉ែត្របុរស, របៀបសេរី៥០ម៉ែត្របុរស, របៀបមេអំបៅ ១០០ម៉ែត្របុរស, របៀបមេអំបៅ ហែល១០០ម៉ែត្រ, បុរសរបៀបកង្កែប ២០០ម៉ែត្របុរស, ហែល៥០ម៉ែត្រនារី, របៀបសេរី ១០០ម៉ែត្រនារីរបៀបសេរីនិង១០០ម៉ែត្រនារីរបៀបកង្កែប។

13592590_858068740964010_6422398545956436876_n

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថាកីឡាការិនីហែមថុន វិទិនី ធ្វើបានល្អជាងមុនចំណែកឯ ហែមថុនពន្លឺ ក៏ធ្វើបានល្អជាងមុនដែរបន្ទាប់ពីពួកគេបានចេញទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេលមួយឆ្នាំនោះ។

13592191_858068754297342_6606388150661053488_n

ចំពោះកីឡាករ ភិន រដ្ឋា បើទោះបីគេហាត់នៅក្នុងស្រុកក៏ពិតមែនតែគេត្រៀមខ្លួនបានល្អ ដោយសារតែគេបានបង្កើនពេលនុងការហ្វឹកហាត់ ។

ឯកឧត្តមហង់ ជួនណារ៉ុន បានជូនពរដល់អត្តពលិកកម្ពុជាទាំងអស់ ព្រមទាំងឲ្យខិតខំប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីរកមេដាយជូនជាតិ។ ជាមួយគ្នានេះឯកឧត្តមបានប្រាប់ដល់អត្តពលិកទាំងអស់ថាប្រសិនបើជួបការលំបាកក្នុងការហូបចុកនោះត្រូវប្រាប់ដល់មន្ត្រីដឹកនាំជាបន្ទាន់ដើម្បីរកវិធីដោះស្រាយការហូបចុកឲ្យបានប្រសើរ៕

13600318_858068627630688_4605051349013287414_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត