La Liga: កីឡាករ Nani ផ្ទេរទៅក្លឹប Valencia ក្នុងតម្លៃ £7.25m

លី រិទ្ធី July 6, 2016


កីឡាករខ្សែបម្រើស្លាប សញ្ជាតិ ប៉ទុយហ្គាល Nani នឹងចូលរួមជាមួយក្លឹប Valencia ពីក្លឹប Fenerbahce ក្នុងកុងត្រារយពេល ៣ ឆ្នាំ។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹបនៅប្រទេស ទួគី កាលពីរដូវក្តៅឆ្នាំ ២០១៥។ នៅក្នុងយៈពេលដែលកីឡាកររូបនេះនៅ Old Trafford កីឡាករ Nani ក៏ជាផ្នែកជោគជ័យមួយរបស់លោក Sir Alex Ferguson ដែលឈ្នះជើងឯក Premier League ៤ សម័យ ក៏ដូចជាឈ្នះជើងឯក 2008 Champions League ផងដែរ។

បើតាមរបាយការណ៍បានឲ្យដឹងថាកីឡាកររូបនេះផ្ទេរទៅក្លឹប Valencia ក្នុងតម្លៃ £7.25m។

ក្លឹប Valencia បានចេញប្រកាសជាផ្លូវការថា៖ “ក្លឹប Valencia Club de Futbol បានយល់ព្រមក្នុងការនាំយកកីឡាករសញ្ជាតិ ប៉ទុយហ្គាល Luis Carlos Almeida – ‘Nani’ មកចូលរួមជាមួយក្លឹបក្នងរយៈពេល ៣ ឆ្នាំ។”

“កីឡាកររូបនេះបច្ចុប្បន្នកំពុងតែប្រទេស បារាំង បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ដែលនឹងប្រកួតជាមួយក្រុមជម្រើសជាតិ វែលស៍ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយប់នេះ។”

“កីឡាករូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ១០១ ដង ក្នុងនោះរកបាន ២០ គ្រាប់”

គួរបញ្ជាក់ផងដែរថា៖ កីឡាករ Nani នឹងបង្ហា្ញខ្លួនជាផ្លូវការក្នុងនាមជាកីឡាករ Valencia ក្នុងពេលឆាប់ៗនេះ៕

Nani Valencia

Nani Fernanbache

Nani 1

Nani 2

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail.com

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត