កម្ពុជានឹងបញ្ជូនកីឡា ៥ ប្រភេទទៅចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី៥ នៅវៀតណាម

នូ មករា July 5, 2016


ភ្នំពេញ៖ ខណៈដែលការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកទី៥ នៅដាណាំងប្រទេសវៀតណាម នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះហើយនោះ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនកីឡាករ កីឡការិនីលើប្រភេទកីឡាចំនួន៥ ប្រភេទដើម្បីទៅចូលរួមប្រកួតប្រជែង ខណៈដែលអត្តពលិកមួយចំនួនក៏កំពុងតែស្ថិតនៅក្នុងប្រទេសវៀតណាមដើម្បីធ្វើការហ្វឹកហាត់ដែរនោះ។beach-volleyball-khmer-new-year-2014

តាមការគ្រោងទុក កម្ពុជានឹងបញ្ជូនអត្តពលិកក្នុងប្រភេទកីឡាចំនួន ៥ ទៅចូលរួមដែលក្នុងនោះរួមមានប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ ២នាក់, ចំបាប់លើឆ្នេរខ្សាច់ ៥នាក់, វ៉ូវីណាម ១០នាក់, ល្បុក្កតោ ៤នាក់ និង ប៉េតង់ ១៨នាក់។

Featured-617x3242

គួររំលឹកថា កាលពីការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកទី៤ នាឆ្នាំ២០១៤ កន្លងទៅកម្ពុជាបានបញ្ជូនប្រភេទកីឡាចំបាប់ទៅចូលរួមដែលកាលនោះកីឡាការិនី នី សំណាង ដណ្ដើមបានមេដាយសំរិទ្ធ ១ គ្រឿង៕

b824292a-66e6-4455-a7f9-2b4e54bf8132

 

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត