EPL: ក្លឹប Leicester City យល់ព្រមទិញកីឡាករ Ahmed Musa របស់ក្លឹប CSKA Moscow

លី រិទ្ធី July 5, 2016


ជើងឯក Premier League ក្លឹប Leicester City បានយល់ព្រមសំណើរដើម្បីទិញខ្សែប្រយុទ្ធសញ្ជាតិ នីហ្សែរីយ៉ា របស់ក្លឹប CSKA Moscow កីឡាករ ហើយនេះបើតាមអ្នកតំណាងរបស់កីឡាកររូបនេះបានបញ្ជាក់។

កីឡាករ វ័យ ២៣ ឆ្នាំរូបនេះចូលរួមជាមួយក្លឹប CSKA នៅឆ្នាំ ២០១២ នឹងរកបាន ៥៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៨ ប្រកួត ដែលការផ្ទេរមកក្លឹប Leicester City ត្រូវបានគេឲ្យដឹងថាបានបំបែកកំណត់ត្រារបស់ក្លឹបផងដែរ។

“អ្វីៗត្រូវសម្រេច ហើយ Musa នឹងមកប្រទេសអង់គ្លេសដើម្បីធ្វើតេស្តនៅថ្ងៃពុធស្អែកនេះ” លោក Tony Harris បាននប្រាប់ BBC Sport។ បើតាមប័ត៌មានបានឲ្យដឹងថាកីឡាករ Musa បានបដិសេធសំណើររបស់ក្លឹប Southampton, Everton និងក្លឹប West Ham ផងដេរ។

គ្រូបង្វឹងក្លឹប CSKA Moscow លោក Leonid Slutsky បានបញ្ជាក់ថា កីឡាករសញ្ជាតិ នីហ្សែរីយ៉ា ដែលអាចលេងក្នុងដំណែងជាខ្សែប្រយុទ្ធស្លាប និង ខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីក្លឹប។

កីឡាករ Musa បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិជាមួយក្រុម Madagascar កាលពីខែកញ្ញា ២០១០ កន្លងទៅ ដោយរកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៨ ប្រកួត ឲ្យ Super Eagles។

កីឡាកររូបនេះក៏រកបាន ២ គ្រាប់នៅក្នុងជំនួបដែលក្រុម នីហ្សែរីយ៉ា ចាញ់ក្រុម អាហ្សង់ទីន ៣-២ ក្នុងការប្រកួត World Cup 2014 នៅប្រទេស ប្រេស៊ីល ផងដែរ។ ការរកបគ្រាប់ដូចនេះបានធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករ នីហ្សែរីយ៉ា ដំបូងគេដែលរកបាន២ គ្រាប់នៅវគ្គ ផ្តាច់ព្រ័ត្រ និងគ្រាប់ដំបូងរបស់កីឡាកររូបនេះគឺគ្រាប់បាល់ដែលរហ័សជាងគេនៅក្នុងការប្រកួតដោយរកបានក្រោយការប្រកួតចាប់ផ្តើមតែ ៤ នាទី៕

_90281082_musa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត