ស៊ន សៀវមុី ជួបបញ្ហា ២ ធំៗក្នុងពេលសម្ងំហ្វឹកហាត់នៅកូរ៉េខាងត្បូង

នូ មករា July 4, 2016


ភ្នំពេញ៖ សម្រាប់ការបំប៉នហ្វឹកហាត់រយៈពេល៧០ថ្ងៃរបស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានដំណើរការអស់រយៈពេលជាង៣០ថ្ងៃមកហើយបើគិតត្រឹមខែនេះ ហើយម្ចាស់មេដាយមាសទ្វីបអាស៊ីរូបនេះនៅតែមានផលវិបាកជាមួយនឹងបញ្ហា ២ នៅអំឡុងពេលកំពុងហ្វឹកហាត់នេះ។

_MG_3487

ផលវិបាកដែលនាងតែងប្រឈមក្នុងពេលចេញហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសនោះគឺ របបអាហារ និងការទទួលទានដំណេកដែលនាងរមែងគេងមិនសូវលក់បានគ្រប់គ្រាន់ឡើយ ជាក់ស្ដែងដូចជាកាលប្រកួតនៅក្នុងប្រទេសហ្វីលីពីនគឺ កីឡាការិនីរូបនេះហូបបានតែមីកញ្ចប់ និងត្រីងៀតទេ ប្រការនេះហើយទើបពេលខ្លះបានបណ្តាលឱ្យកម្លាំងរបស់នាងមិនដល់គេដែលពិតជាផលប៉ះពាល់មួយដែរដល់ការប្រកួត។

133691419_14123401092321n

អគ្គលេខាធិការនៃគគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ឱ្យដឹងថា លោកព្រួយបារម្ភគឺពាក់ព័ន្ធនឹងកម្លាំងកាយរបស់នាងហើយបើគ្មានការបំប៉នឲ្យពេញកម្លាំងក្នុងពេលហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េនោះទេគឺពិតជាពិបាកទប់ជាមួយកីឡាករមកពីទ្វីបអាមេរិក និងអឺរ៉ុបនៅក្នុងព្រឹត្តិការណ៍អូឡាំពិកជាមិនខាន។

1904214_423200894503662_342349642192402647_n

ឯកឧត្តមបានបន្តថា៖ «ស៊ន សៀវម៉ី ដាច់ខាតត្រូវតែមានគ្រូជំនាញមួយរូបជួយបង្រៀនឲ្យនាងចេះប្រមូលកម្លាំង យើងត្រូវដឹងថា ក្នុងរយៈពេល ២ខែដែលនាងចេញទៅហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមិនអាចជួយឲ្យនាងក្លាយជាមនុស្សដែលខ្លាំងពេញដោយកម្លាំងបានឡើយប្រសិនបើនាងមិនបានទទួលការបង្វឹកពីគ្រូជំនាញ និងទទួលបានរបបអាហារត្រឹមត្រូវទេនោះ។» ឯកឧត្តមបានបន្ថែមថា៖ «ពាក់ព័ន្ធនឹងបញ្ហាកម្លាំងកាយនេះ វាទាក់ទងនឹងកម្លាំងចិត្តរបស់គាត់ផងដែរ អុីចឹងដើម្បីឲ្យគាត់ល្អសមនឹងបច្ចេកទេសរបស់គាត់គឺលុះត្រាកូរ៉េជួយផ្ដល់គ្រូបង្វឹកដែលមានជំនាញមែនទែនក្នុងពេលគាត់ទៅហ្វឹកហាត់ដើម្បីឲ្យគាត់បានយល់ដឹងតាំងពីរបបអាហារ តាំងពីការទទួលទានដំណេក និងការប្រមូលកម្លាំងតែម្ដង។»

ជាការកត់សម្គាល់ ទាំងភាគីខ្មែរនិងកូរ៉េ សុទ្ធតែយល់ឃើញដូចគ្នាថា កីឡាការិនី ស៊ន សៀវម៉ី មានចំណុចមិនអន់ជាងកីឡាការិនីបរទេសនោះទេ សូម្បីតែកម្ពស់ និងមាឌរបស់នាងក៏មានភាពអំណោយផលប្រហាក់ប្រហែលនឹងជើងខ្លាំងនៅបណ្ដាប្រទេសអឺរ៉ុបផងដែរ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត