ក្លឹប CHAINAT ចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធក្លឹប Liverpool កីឡាករ PONGOLLE

លី រិទ្ធី July 4, 2016


ក្លឹប Chainat Hornbill FC បានចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Liverpool និងក្រុមជម្រើសជាតិ បារាំង កីឡាករ Florent Sinama Pongolle។

បន្ទាប់ពីមិនអាចចចារតិញយកកីឡាករ Rafael Ramazotti និងកីឡាករ Lee Tuck ក្លឹប Chainat នៅតែបន្តស្វែងរកខ្សែប្រយុទ្ធដែលអាចបន្ថែមកម្លាំងប្រយុទ្ធដល់ក្រុម។ ពួកគេបានខិតជិតដល់ការចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធក្លឹប Liverpool និងក្លប Atlético Madrid កីឡាករ Florent Sinama Pongolle ហើយ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានទៅដល់ប្រទេស ថៃ កាលពីម្សិលមិញហើយ និងធ្វើតេស្តសុខភាពនៅថ្ងៃនេះ។

“កីឡាករ Florent Sinama Pongolle គឹជាអតីតខ្សែប្រយុទ្ធក្លឹប Liverpool បានមកដល់ប្រទេសហើយកាលពីម្សិលមិញ។” លោក Aniruth Nakasai, Chainat ដែលជាអនិប្រធានក្លឹបបានបញ្ជាក់។ លោកបានបន្ថែមថា៖ “ប្រសិនជាការធ្វើតេស្តនៅថ្ងៃនេះមិនមានបញ្ហានោះ កីឡាកររួបនេះនឹងក្លាយជាសមាជិកថ្មីរបស់ក្លឹប។”

គួរបញ្ជាក់ផងដែរថា កីឡាករ Florent Sinama Pongolle កាលពីពេលថ្មីៗនេះលេងនៅ Dundee United នៅ Scottish Premiership។ កីឡាកររូបនេះមានបទបិសោធន៍ក្នុងទ្វីបអឺរ៉ុបដូចជាក្លឹប Liverpool, Atlético Madrid, Sporting CP ជាដើម៕

13567012_1604721046486190_5647753629913451822_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត