Euro 2016: វែលស៍ បំបាក់ ប៊ែលហ្សិក ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លី រិទ្ធី July 2, 2016


ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិ វែលស៍ ជាមួយនឹង ក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅកីឡដ្ឋាន Stade Pierre Mauroy នាទីក្រុង Lille Métropole វេលាម៉ោង ២ រំលងអធ្រាត្រនោះ គឹក្រុមជម្រើសជាតិ វែលស៍ បានបំបាក់ក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅជួបក្រុមជម្រើសជាតិ ប៉ទុយហ្គាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត។

ការប្រកួតរវាងក្រុមទាំងពីរគឺស្វិតស្វែងដោយក្រុមទាំងពីរសុទ្ធតែចង់ស្វែងរកគ្រាប់បាល់ដើម្បីឡើងទៅវគ្គបន្ត ខណៈនៅនាទីទី ១៣ កីឡាករ ខ្សែបម្រើ Radja Nainggolan របស់ក្លឹប Roma ស៊ុតនាំមុខឲ្យក្រុមជម្រើសជាតិប៊ែលហ្សិក នាំមុខមុន ១-០។ ដោយការស៊ុតបាល់យ៉ាងល្អពីក្រៅតំបន់គ្រោះថ្នាក់។ តែការនាំមុនេះក៏មិនបានយូរប៉ុន្មានផងដែរពោលគឹនៅនាទីទី ៣១ ប្រធានក្រុមកីឡាករ Ashley Williams ដែលលេងឲ្យក្លឹប Swansea នៅលីកកំពូលនៃប្រទេស អង់គ្លេស នោះបានរកបានគ្រាប់បាល់តាមស្មើវិញបានសម្រេច ធ្វើឲ្យចប់ការប្រកួតតង់ទី ១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា១-១។

ចូលដល់តង់ទី២ ការប្រកួតបានតែ ១០នាទីប៉ុណ្ណោះកីឡាករ Hal Robson-Kanu ខ្សែបម្រើរបស់ក្លឹប Reading រកបានគ្រាប់នាំមុខឲ្យក្រុមជម្រើសជាតិវែលស៍ នាំមុខវិញម្តង  ក្រោយមកក្រុមជម្រើសជាតិ ប៊ែលហ្សិក ក៏ធ្វើការវាយសម្រុកផងដែរដើម្បីរកគ្រាប់បាល់តាមស្មើតែរកមិនបាន រហូតដល់នាទីទី ៨៦ ខ្សែប្រយុទ្ធកីឡាករ Sam Vokes រកបានគ្រាប់ទី ៣ ឲ្យវែលស៍ដែលធានាថាក្រុមជម្រើសជាតិវែលស៍មានសិទ្ធិទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល។ លោកអ្នកអាចទស្សនាវីដេអូ Highlight ការប្រកួតបាននៅខាងក្រោម៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត