Euro 2016: អាល្លឺម៉ង់ ឬ អីុតាលី ដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ

លី រិទ្ធី July 2, 2016


ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនេះបានចាប់ផ្តើមកាលថ្ងៃទី ៣១ មិថុនា ២០១៦ មកម្លេះ ហើយសម្រាប់ការប្រកួតថ្ងៃនេះគឹជាការប្រកួតគូរទី ៣ ក្នុងវគ្គ Quarter-Final ដែលជាជួបគ្នារវាងក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ីតាលី នៅកីឡដ្ឋាន Stade de Bordeaux នាទីក្រុង Bordeaux ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៤២០០០ នាក់ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣៣ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះ ៨ ដង ក្រុមជម្រើសជាតិ អ៊ីតាលី ឈ្នះ ១៥ ដង និងក្រុមទាំងពីរស្មើគ្នា ១០ ដង។ ក្រុមទាំងពីរធ្លាប់ជួបគ្នានៅក្នុងការប្រកួតពានរង្វាន់ Euro 2012 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងរួចទៅហើយដោយពេលនោះក្រុមជម្រើសជាតិ អ៊ីតាលី បានយកឈ្នះក្នុងលទ្ធផល ២-១ ដោយកីឡាករ Mario Balotelli រកបាន ២ គ្រាប់ នៅនាទីទី ២០ និង ៣៦ ខណៈកីឡាករ Özil ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៩០+២។

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Joachim Löw គ្រូបង្វឹកក្រុមជម្រើសជាតិ អាល្លឺម៉ង់ បាននិយាយថា៖ “នៅក្នុងសប្តាហ៍នេះយើងបានវិភាគពីក្រុមជម្រើសជាតិ អ៊ីតាលី ពួកគេមិនត្រឹមតែមានការការពារដ៏មានគុណភាពល្អ ព្រមទាំងរឹងមាំនោះទេ ផ្នែកប្រយុទ្ធរបស់ពួកគេក៏ល្អផងដែរ។ ជាការពិតណាស់ពួកគេយល់ថាត្រូវការពារបែបណា ហើយពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតព្រមទាំងវិភាគចំណុចមានចំនួន។ ខ្ញុំគិតថាពួកយើងរៀបចំរួចរាល់ហើយ ពេលនេះគឺត្រូវមើលថាតើយើងធ្វើយ៉ាងការពារ និងការប្រយុទ្ធរបស់យើងឲ្យមានគុណភាព និង បង្កើតឱកាសឲ្យបានច្រើន ប៉ុន្តែប្រសិនជាយើងទទួលបានឱកាស យើងត្រូវតែធ្វើឲ្យបានសម្រេច ព្រោះប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីតាលី យើងមិនអាចឱកាសច្រើនដូចក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ អៀកឡង់ខាងជើងនោះទេ។”

 

លោក Antonio Conte គ្រូបង្វឹកក្រុមជម្រើសជាតិ អ៊ីតាលី បាននិយាយថា៖ “ការលេងរបស់យើងកន្លងមកគឺរឹងមាំ ពួកគេខ្លាំងជាងក្រុមជម្រើសជាតិ អេស្ប៉ាញ ហើយក៏ជាជើងឯកប្រចាំតំបន់ផងដែរ។ ខ្ញុំគិតថាក្រុមអាល្លឺម៉ង់ គឹជាក្រុមដែលល្អជាងគេនៅលើពិភពលោកសព្វថ្ងៃនេះ។ ពួកគេមានកីឡាករល្អច្រើន ពួកគេមានការរៀបចំ ក៏ដូចជារចនាសម្ព័ទ្ធល្អ ខ្ញុំសូមសសើរចំពោះគ្រូបង្វឹង និងកីឡាករទាំងអស់។ នៅក្នុរយៈពេលប៉ុន្មានថ្ងៃនេះយើងបានព្យាយាមរៀន និងវិភាគការលេងរបស់ពួកគេ ពីព្រោះការប្រកួតនេះនឹងខុសពីការប្រកួតជាមួយក្រុមអេស្ប៉ាញ កន្លងមក។ យើងព្យាយាមស្វែងរកចន្លោះដែលអាចយកឈ្នះក្រុមជម្រើសជាតិ អាល្លឺម៉ង់។ យើងពិតជាគោរពពួកគេ ប៉ុន្តែពួកគេយើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយចិត្តដើម្បីយកឈ្នះនឹងឡើងទៅគ្គបន្ត៕”

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ អាចជា៖ Neuer; Kimmich, Boateng, Hummels, Höwedes; Kroos, Khedira; Müller, Özil, Draxler; Gomez.

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន:Boateng, Hummels, Khedira, Kimmich, Özil

សម្រាប់ក្រុមជម្រើសជាតិ អ៊ីតាលី វិញ ជម្រើសជាតិ ១១ ដំបូងអាចជា៖ Buffon; Barzagli, Bonucci, Chiellini; Florenzi, Sturaro, Parolo, Giaccherini, De Sciglio; Pellè, Éder.

កីឡាករដែលលអវត្តមាន៖Candreva (adductor), Thiago Motta (ត្រូវពិន័យ)

ប្រសិនជាកីឡាដែលទទួលបានកាតលឿងក្នុងការប្រកួតនេះ ពួកគេអាចនឹងអវត្តមាននៅប្រកួតបន្ទាប់ដែលក្នុងនោះរួមមាន:Barzagli, Bonucci, Buffon, Chiellini, De Rossi, De Sciglio, Éder, Insigne, Pellè, Sirigu, Zaza៕

03

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត