លោក Vicente del Bosque​ លាលែងពីតំណែងក្រោយអេស្ប៉ាញ ធ្លាក់ចេញពី Euro 2016

លី រិទ្ធី July 2, 2016


អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Vicente del Bosque បានសម្រេចចិត្តលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិក្រោយក្រុមអេស្ប៉ាញបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Euro 2016 បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិ អ៊ីតាលី ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីពេលថ្មីៗកន្លងទៅនេះ។

អ្នកចាត់ការទូទៅវ័យ ៦៥ ឆ្នាំរូបនេះបានដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញឈ្នះជើងឯកពានរង្វាន់ World Cup 2010 ដែលជាការឈ្នះលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ហើយព្រមទាំងឈ្នះជើងកពានរង្វាន់ European Championship នៅឆ្នាំ ២០១២ ផងដែរ។

លោក Vicente del Bosque បានចូលដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញ បន្ទាប់ពីលោក Luis Aragones ដែលជួយឲ្យអេស្ប៉ាញឈ្នះជើងឯក Euro ២០០៨ បានចាកចេញ។

លោក Vicente del Bosque បានប្រាប់ Spain’s Radio Nacional ថា: “ខ្ញុំគ្មានបំណងនៅបន្តជាអ្នកចាត់ការទូទៅទៀតនោះទេ។” លោកបានបន្ថែមទៀតថា៖ “ទោះបីជាលទ្ធផលនៅក្នុងការប្រកួតពានរង្វាន់ Euro យ៉ាងណាក៏ដោយ ខ្ញុំគឺគ្មានចម្ងល់ចំពោះអនាគតរបស់ខ្ញុំនោះទេ។”

លោកបានសម្រេចចិត្តលាលែងពីតំណែងក្រោយក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាក់ចេញពីវគ្គជម្រុះពូលក្នុងការប្រកួតពានរង្វាន់ World Cup 2014 ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូលឲ្យនៅដឹកនាំបន្តទៀត។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញបានឈ្នះការប្រកួតជាមួយក្រុម ឆែក និង ទួគី មុននឹងចាញ់ក្រុម ក្រូអាត ដូចនេះពួកគទទួលបានលេខ ២ ក្នុងពូល D ដោយការប្រកួតបន្ទាប់គឺត្រូវជួបក្រុមជម្រើសជាតិ អ៊ីតាលី។

គួររំលឹកថា លោក Vicente del Bosque បានចូលដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីលោកបានដឹកនាំក្លឹបនៅ La Liga ក្លឹប Real Madrid និងក្លឹបនៅទួគីគឹក្លឹប Besiktas។ លោកបានជួយឲ្យក្លឹប Real Madrid ឈ្នះពាន European Cups ២ ដង, Spanish league titles ២ ដង,  European Super Cup ១ដង និង World Club Cup ១ ដង ដែលធ្វើឡើងជារៀងរាល់ ៤ ឆ្នាំម្តង៕

_90136537_del_bosque_reuters

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត