កីឡាករ RENATO SANCHES បំបែកកំណត់ត្រាថ្មីនៅ EURO 2016

លី រិទ្ធី July 1, 2016


កីឡាករវ័យក្មេង កីឡាករ RENATO SANCHES ដែលបានជាប់ជម្រើស ១១ នាក់ដំបូងនៅក្នុងការប្រកួតវគ្គ Quarter-Final ជាមួយក្រុមជម្រើសជាតិប៉ូឡូញកាលពីម៉ោង ២ រំលងអធ្រាត្រនេះបានបង្កើតប្រវិត្តសាស្រ្តនៅក្នុងការប្រកួតទាំងការបង្ហាញខ្លួន នឹងការរកបានគ្រាប់បាល់ដំបូង។

កីឡាករ RENATO SANCHES បានបំបែកកំណត់ត្រាថ្មី ២ ផងដែរនៅក្នុងការប្រកួតពានរង្វាន់ Euro 2016 នេះ។ កីឡាករខ្សែបម្រើវ័យក្មេងរបស់ក្លឹប Bayern Munich ដែលពេលថ្មីៗនេះទើបតែផ្លាស់មកលេងឲ្យជើងឯក Bundesliga ពីក្លឹប Benfica នេះត្រូវបានផ្តល់ឱកាសឲ្យចាប់ផ្តើមការប្រកួតនៅក្នុងវ័យ ១៨ ឆ្នាំ ដែលបានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo ក្នុងនាមជាកីឡាករដែលមានវ័យក្មេងជាងគេដែលបានលេងនៅក្នុងការប្រកួតធំ។

មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះបានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេដែលរកបានគ្រាប់បាល់នៅក្នុងការប្រកួតពានរង្វាន់ Euro 2016 វគ្គជម្រុះ ក្រោយរកបានគ្រាប់បាល់តាមស្មើឲ្យក្រុមបន្ទាប់កីឡាករ Robert Lewandowski ជួយឲ្យក្រុមជម្រើសជាតិប៉ូឡូញនាំមុខមុននៅនាទីទី២ ក្នុងការប្រកួត៕

3405592

3405662

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Goal.com

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត