Euro 2016: ប៉ទុយហ្គាល បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ

លី រិទ្ធី July 1, 2016


នៅក្នុងការប្រកួតវគ្គពាក់កណ្តាលដែលទើបតែបញ្ចប់កាលពីព្រឹកមិញនេះរវាងក្រុមជម្រើសជាតិ ប៉ូឡូញ ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille នោះក្រុមបាល់ទាត់ជម្រើសជាតិប៉ទុយហ្គាល់បានក្លាយជាក្រុមដំបូងដែលបានកៅអីទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយពីយកឈ្នះជម្រើសជាតិប៉ូឡូញដោយការទាត់បាល់ ១១ ម៉ែត្រកាត់សេចក្ដី។

ការប្រកួតចាប់ផ្តើមបានតែ ២ នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធ Lewandowski ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bayern Munich រកបានគ្រាប់បាល់នាំមុខឲ្យក្រុមបានសម្រេច។ លុះដល់នាទីទី ៣៣ កីឡាករ Luz Sanches រកបានគ្រាប់បាល់តាមស្មើឲ្យក្លឹបវិញបានសម្រេច ហើយរគ្រាប់បាល់នេះបានធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងការប្រកួតវគ្គជម្រុះនៅក្នុងកាបរ្រកួតពានរង្វាន់ Euro 2016។

ការប្រកួត ៩០ នាទីបានបញ្ចប់ដោយក្រុមទាំពីរបានត្រឹមស្មើគ្នា ១-១។ ការប្រកួតត្រូវបានបន្ថែម ១៥ នាទី ២ ដង តែនៅតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់ជ័យជម្នះនោះទេទោះបីជាក្រុមទាំងពីរព្យាយាមវាយសម្រុកខ្លាំងយ៉ាងណាក៏ដោយ។ ក្រុមទាំងពីរត្រូវឈានដល់ការស៊ុតបាល់ ១១ ម៉ែត្រដោយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ធ្វើបានសម្រេចទាំង ៥ គ្រាប់ដោយកីឡាករ Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និងកីឡាករ Ricardo Quaresma ខណៈក្រុមជម្រើសជាតិប៉ូឡូញធ្វើមិនបានសម្រេចមួយគ្រាប់គឹជាការស៊ុតរបស់កីឡាករ Jakub Blaszczykowski ដែលធ្វើឲ្យក្រុមជម្រើសជាតិប៉តុយហ្គាលឈ្នះក្នុងលទ្ធផល ៥-៣ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេនៅក្នុងការប្រកួត Euro 2016។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៕

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត