សីប៉ាក់តាក្រជើងឯកជាតិ២០១៦ បិទបញ្ចប់ដោយភាពជោគជ័យ

នូ មករា June 30, 2016


ភ្នំពេញ៖ ការប្រកួតសីប៉ាក់តាក្រជើងឯកជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៥ ខែមិថុនាមកនោះបានបញ្ចប់ដោយជោគជ័យហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះ។

អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសីប៉ាក់តាក្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ នេះដែរ ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសហីប៉ាក់តាក្រកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់កីឡាករ កីឡាការិនី ក៏ដូចជាលើកឡើងពីដំណើរវិវត្តន៍នៃកីឡាមួយនេះ ដោយបានស្នើឱ្យមានការបញ្ចូលប្រភេទកីឡាសីប៉ាក់តាក្រនៅតាមសាលារៀន ហើយសូមឱ្យកីឡាករ កីឡាការិនីទាំងអស់កាត់បន្ថយការដើរលេង ដោយយកពេលវេលាមកលេងកីឡាដើម្បីអភិវឌ្ឍន៍ខ្លួន ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយសហព័ន្ធសីប៉ាក់តាក្រកម្ពុជានឹងធ្វើការបែងចែកការប្រកួតទៅតាមវ័យ ក៏ដូចជាត្រៀមបណ្តុះបណ្តាលធនធានមនុស្សនៅចុងឆ្នាំ២០១៦នេះ ដោយស្នើសុំគ្រូអន្តរជាតិមកបង្ហាត់បង្រៀនផងដែរ។

13509008_855071134597104_1459491847940174310_n

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ប្រកួតនោះគឺ ក្រុមស្ថាបនា LPC ជាក្រុមមួយដែលគេមិនសូវចាប់អារម្មណ៍នោះបានប្រមូលមេដាយមាសឈុតធំទាំងអស់ដោយក្នុងនោះមានវិញ្ញាសា ២នាក់ ទល់ ២នាក់ក្របខណ្ឌ ក-១ និង ៣នាក់ទល់៣នាក់ក្របខណ្ឌ ក-១ ។

13438940_855071127930438_8769612335506407513_n

ចំពោះក្រសួងការពារជាតិដណ្ដើមបានមេដាយមាស ២ គ្រឿងដែរលើវិញ្ញាសានារី ២ នាក់ទល់ ២នាក់ និង ៣ នាក់ទល់ ៣ នាក់ ។ ចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែងដណ្ដើមបានមេដាយមាស ២គ្រឿងលើវិញ្ញាសា ២ នាក់ទល់ ២នាក់ក្របខណ្ឌ ក-២ និងវិញ្ញាសា ៣នាក់ទល់៣នាក់ក្របខណ្ឌ ក-២ ដែរ។

13508883_855071257930425_887519102389578359_n

ការប្រកួតឆ្នាំនេះមានក្លឹបចំនួន១៥ មកពីទូទាំងប្រទេសចូលរួមដែលមានកីឡាករ-កីឡាការិនីសរុបចំនួន ៤០២នាក់ចូលរួមក្នុងនោះកីឡាការិនី១៣៣នាក់។ វិញ្ញាសាចំនួន ៦ ដែលដាក់ឲ្យប្រកួតនោះមានបុរស ក្របខណ្ឌ ក-១ ដែលមានវិញ្ញាសា ២នាក់ទល់ ២នាក់ និង ៣នាក់ទល់ ៣នាក់។ បុរសក្របខណ្ឌ ក-២ ដែលមានវិញ្ញាសា ២នាក់ទល់២នាក់ និង ៣នាក់ទល់៣នាក់ ។ វិញ្ញាសានារី ៣នាក់ទល់៣នាក់ និងនារី ២ នាក់ទល់២នាក់៕

13522011_855071434597074_7600161554176351463_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត