វ៉ា​ត់ ចំរើន៖ «ការប្រកួតកីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សាគឺដើម្បីរកថ្នាលត្រៀមស៊ីហ្គេម ២០២៣»

នូ មករា June 29, 2016


ភ្នំពេញ៖ ខណៈដែលការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៦ កំពុងតែដំណើរការអស់រយៈពេល ២ថ្ងៃរួចមកនោះ អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា នេះជាការប្រកួតមួយដែលរៀបចំឡើង ដើម្បីប្រែក្លាយកីឡាក្របខណ្ឌនិស្សិតនេះឲ្យក្លាយជាប្រភេទកីឡាដូច National Game ម្យ៉ាងទៀត ដើម្បីជាថ្នាលសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

13507266_853947731376111_7948564634645180242_n

ដើម្បីប្រែក្លាយកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាឲ្យមានលក្ខណៈដូច National Games លោកអគ្គលេខធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំឮកដល់បណ្តាសាកលវិទ្យាល័យទាំងអស់ត្រូវមានការផ្សារភ្ជាប់វិស័យ កីឡាជាមួយការអប់រំ ជាពិសេសត្រូវដាក់កម្មវិធី ហ្វឹកហាត់កីឡាឲ្យច្បាស់លាស់ទៅក្នុងកម្មវិធីសិក្សាអប់រំ ធ្វើយ៉ាងនេះដើម្បីជួយលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យមានការរីកចម្រើនកាន់តែខ្ពស់។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតនេះ គណៈកម្មការរៀបចំ ការប្រកួតនឹងបន្ថែមប្រភេទកីឡាជារៀងរាល់លើកពោលគឺយ៉ាងហោចណាស់មាន ៣០ ទៅ ៣៥ប្រភេទកីឡា ដើម្បីឆ្លើយតបទៅនឹងផែនការមេស៊ីហ្គេម។ ដូច្នេះដើម្បីពង្រីកសក្តានុពលនៃប្រភេទកីឡានេះ គណៈកម្មការរៀបចំការប្រកួតនឹងយកប្រភេទកីឡាថ្មីៗដែលមាននៅតាមសាកលវិទ្យាល័យមកដាក់ បន្ថែម។ ម្យ៉ាងទៀតនឹងដាក់ប្រភេទកីឡាដែលមាននៅក្នុងផែនការមេស៊ីហ្គេមឲ្យហ្វឹកហាត់នៅតាមសាកលវិទ្យាល័យផងដែរ។»

វ៉ាត់ ចំរើន

ឯកឧត្តមសង្កតធ្ងន់ថា៖ «ការរៀបចំការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះគឺដើម្បីពង្រីកធនធានកីឡាករនៅតាមបណ្តាសាកលវិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសឲ្យមានការកើនឡើងទាំងបរិមាណ និងគុណភាពបច្ចេកទេស ព្រោះវាជាគោលដៅដ៏សំខាន់សម្រាប់ការប្រកួត SEA Games និងដើម្បីដណ្តើមមេដាយជូនជាតិឱ្យបានកាន់តែច្រើន។»

អត្ថបទ៖  ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត