MotoGP: កីឡាករ Jack Miller ឈ្នះជើងឯក Dutch TT 2016

លី រិទ្ធី June 29, 2016


ការប្រកួតប្រណាំងម៉ូតូកម្មវិធី 2016 Dutch TT គឹជាការប្រកួតកម្មវិធីទី ៨ នៅក្នុងកាលវិភាគប្រកួតប្រណាំងម៉ូតូ MotoGP រដូវកាល ២០១៦ នេះ។ កម្មវិធីប្រារព្ធធ្វើឡើងនៅឯទីលានប្រណាំង TT Circuit Assen នៅឯ Assen។

នៅក្នុងការប្រកួតនេះ គឹជាការប្រកួតដំបូងនៅក្នុងការប្រកួត MotoGP តាំងពីរការប្រកួត Portuguese Grand Prix  ២០០៦ ដែលត្រូវបានឈ្នះដោយកីឡាករមិនមានរោងចក្រ ហើយក៏ជាលើកដំបូងតាំងពីការប្រកួត Americas Grand Prix  ២០១៣ ផងដែរ ដែលមានកីឡាករថ្មីឈ្នះពានរង្វាន់នេះ។ នៅក្នុងការប្រកួត MotoGP នេះជាលើកដំបូងតាំងពីការប្រកួត Australian Grand Prix ២០១៤ ដែល podium ត្រូវបានផ្លាស់ប្តូរដោយកីឡាករដេលមកពី ៣ ប្រទេសខុសគ្នាផងដែរ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វែងអស់ ១២ ជុំ ដែលសរុបចម្ងាយផ្លូវទៅប្រមាណជា 4,542 km (2.822 mi) កីឡាករ Jack Miller បានយកឈ្នះទៅលើកីឡាករ Marc Márquez ដើម្បីក្លាយជាជើងឯកនៅក្នុងការប្រកួតកម្មវិធី Dutch TT 2016។ ខាងក្រោមនេះគឺជាតារាងឈ្មោះកីឡាករកំពូលទាំង ១០ នៅក្នុងការប្រកួតនេះ៖

Screen Shot 2016-06-28 at 7.22.00 PM

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត