ក្រុមបាល់បោះ An Hue Shang hue បំបាក់ Extra joss ដើម្បីលើកពានបាយ័នអ៊ែរឡាញ

នូ មករា June 28, 2016


ភ្នំពេញ៖ បន្ទាប់ពីបានប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមពានរង្វាន់កីឡាបាល់បោះបាយ័នអ៊ែរឡាញលើកទី២ ឆ្នាំ២០១៦ ដែលបានដំណើរការតាំងពីខែធ្នូឆ្នាំ២០១៥ មកនោះ បានបញ្ចប់ហើយកាលពីចុងសប្ដាហ៍មុននេះ ដោយជោគជ័យបានទៅលើក្រុម An Hue Shang hue ដែលជាក្រុមលាយបញ្ចូលគ្នារវាងកីឡាករ ខ្មែរនិងជនបរទេស បន្ទាប់ពីពួកគេបានប្រកួតឈ្នះ ក្រុមលើ Extra Joss ក្នងពិន្ទុ ១០៣ ទល់នឹង ៧៦ រួចមក។

IMG_6925 copy

អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាលោក កែវ កាន់ណាលី បានឲ្យដឹងថា  សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម Extra joss Fighter រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាយ័នអ៊ែរឡាញ និងចំណាត់ថ្នាក់លេខ៤ បានទៅក្រុម Smart Dragons ។ ចំណែកក្រុមបាល់បោះ ៥ក្រុមផ្សេងទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំក៏ទទួលបានបណ្ណសរសើរព្រមទាំងទទួលបានថវិកាលើកចិត្តមួយចំនួនផងដែរ។

IMG_7859 copy

លោកបានបន្តថា៖ «ការប្រកួតនេះ រៀបចំឡើងក្នុងគោលដៅរឹតចំណងមិត្តភាពគ្នានៅក្នុងសមាគមចិនឱ្យចេះសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក និង ចូលរួមលេងកីឡាដើម្បីសុខភាពជៀសឆ្ងាយពីការសេពគ្រឿងញៀន »។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាបាល់បោះដណ្តើមពានរង្វាន់បាយ័នអ៊ែរឡាញលើកទី២នេះ មានក្រុមកីឡាករដាក់ពាក្យចូលរួមប្រកួតប្រមាណ ១៦ក្រុមដោយអនុវត្តតាមរូបមន្តប្រកួតវិលជុំជម្រុះសម្រាប់ជុំទី១ដោយទុកតែ១០ក្រុមប៉ុណ្ណោះ ។ ដោយឡែកជុំទី២ សម្រាំងយកតែ៤ក្រុមក្នុងចំណោម១០ក្រុមដែលមានពិន្ទុច្រើនជាងគេឲ្យប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រសរុបទាំងអស់មាន១០៧ប្រកួតដោយក្នុងជុំទី១មាន៥៦ប្រកួត និងជុំទី២មាន៥១ប្រកួត» ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត