Thai League: ក្លឹប RATCHABURI របស់ប្រទេសថៃ គ្រោងនឹងទិញអតីតខ្សែប្រយុទ្ធរបស់ក្លឹប AT.MADRID

លី រិទ្ធី June 28, 2016


ក្លឹប Ratchaburi Mitr Phol FC ដែលលេងនៅលីកកំពូលនៃប្រទេសថៃ ឬ Thai League គ្រោងនឹងចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹប At. Madrid និងក្លឹប Pahang FC កីឡាករ German Pacheco។

កីឡាករសញ្ជាតិ អាហ្សង់ទីន វ័យ ២៥ ឆ្នាំរូបនេះលេងឲ្យក្លឹប Pahang F.C. នៅក្នុង Malaysia Super League ទោះបីជាមានសារព័ត៌មានជាច្រើនបានលើកឡើងថាកីឡាកររូបនេះនឹងចុះកុងត្រាជាមួយជើងឯក Bolivian ក្លឹប Wilstermann ក៏ពិត តែក្លឹប Ratchaburi នឹងព្យាយាមចុះកុងត្រាជាមួយកីឡាកររូបនេះឲ្យបានដើម្បីជំនួសកីឡាករ Heberty ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបផងដែរ។

កីឡាករ Germán Pacheco បានហ្វឹកហាត់នៅក្លឹប Atletico Madrid ក្នុងកំឡុងឆ្នាំ ២០០៩-២០១១ ហើយកីឡាកររូបនេះក៏មានបទពិសោធន៍ក្នុងការប្រកួតលេងឲ្យក្លឹបនៅលីកកំពូលនៃប្រទេសអាហ្សង់ទីន ប៉េរ៉ូ និង អ៊ុយក្រែន ផងដែរ។ បច្ចុប្បន្ននេះកីឡាករូបនេះលេងឲ្យក្លឹប Pahang F.C របស់ប្រទេសម៉ាឡេស៊ី ដែលបង្ហាញខ្លួនបាន ១២ ប្រកួត រកបាន ៥គ្រាប់៕

13507249_1602822890009339_3473345333133921929_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព និង ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត