ក្លឹបរាជសីហ៍ ដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍យូដូជើងឯកជាតិឆ្នាំនេះ

នូ មករា June 27, 2016


ភ្នំពេញ:ការប្រកួតកីឡាយូដូជើងឯកជាតិឆ្នាំ២០១៦ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែមិថុនាកន្លងទៅនេះមានក្លឹបចូលរូមតែ ៥ ប៉ុណ្ណោះ រួមមាន៖ ក្លឹបដំរីស ក្លឹបនាគរាជ ក្លឹបរាជសីហ៍ ក្លឹបអូឡាំពិក និង ក្លឹបខេត្តសៀមរាប។ ចំពោះកីឡាករវិញមានចំនួន ៦២នាក់ និង កីឡាការិនី ២១នាក់ផងដែរ។

នៅក្នងការប្រកួតនេះដែរ មានវិញ្ញាសាដែលត្រូវបានបែងចែកទៅតាមប្រភេទទម្ងន់ ដោយសម្រាប់ផ្នែកបុរសមាន ៤៥គីឡូក្រាម-៥០គីឡូក្រាម- ៥៥គីឡូក្រាម-៦០គីឡូក្រាម- ៦៦គីឡូក្រាម-៧៣គីឡូក្រាមនិង ប្រភេទទម្ងន់សេរី ចំណែកផ្នែកនារីមាន៖ប្រភេទទម្ងន់ ៤៨គីឡូក្រាម-៤៨គីឡូក្រាម និង ៥២គីឡូក្រាម។

photo_2016-06-26_20-02-55 [800x600]

ចំពោះលទ្ធផលចំណាត់ថ្នាក់វិញនោះទម្ងន់៤០គីឡូក្រាមនារីមេដាយមាសបានលើកីឡាការិនី រិទ្ធ សុភ័ក្ត្រ មកពីក្លឹបខេត្តសៀមរាប។ ទម្ងន់៤៥គីឡូក្រាមបុរសមេដាយមាសកីឡាករឈុន ប៊ុនយ៉ាតូ ក្លឹបរាជសីហ៍  ទម្ងន់៤៨គីឡូក្រាមនារីមេដាយមាសកីឡាការិនី តាំង ម៉ាលី ក្លឹបរាជសីហ៍។

ទម្ងន់៥០គីឡូក្រាមបុរស មេដាយមាសកីឡាករឡាច វង្សសុភ័ក្ត្រ ក្លឹបរាជសីហ៍ ទម្ងន់៥២គីឡូក្រាមនារីមេដាយមាសកីឡាការិនីឈុំ ស្រីល័ក្ខណ៍ ក្លឹបរាជសីហ៍។ ទម្ងន់៥៥គីឡូក្រាមបុរសមេដាយមាសកីឡាករឈុន ប៊ុនយ៉ាដេត ក្លឹបនាគរាជ ទម្ងន់៦០គីឡូក្រាមបុរសមេដាយមាសកីឡាករភូ យីផុក ក្លឹបនាគរាជ  ទម្ងន់៦៦គីឡូក្រាមបុរសមេដាយមាសកីឡាករស៊ន បញ្ញាវ័ន្ដ ក្លឹបរាជសីហ៍ ។ទម្ងន់៧៣គីឡូក្រាមបុរសមេដាយមាសកីឡាករប្រាក់ ពិភពក្លិឹដំរី ស និងប្រភេទទម្ងន់សេរីបុរសមេដាយមាសកីឡាករស៊ន បញ្ញាវឌ្ឍន៍ក្លឹបរាជសីហ៍៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត