អ៊ុក សិទ្ធិជាតិ៖ «សហព័ន្ធនីមួយៗត្រូវរៀបចំ SEA Champion ឲ្យបាន»

នូ មករា June 27, 2016


 

ភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងតែសម្លឺងឆ្ពោះទៅឆ្នាំ២០២៣នោះ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានប្រកាសប្រាប់មេដឹកនាំសហព័ន្ធជាតិទាំងអស់ត្រូវតែហ៊ានទទួលរៀបចំ SEA Champion លើប្រភេទកីឡារបស់ខ្លួន។ ការប្រកាសបែបនេះគឺមានន័យថាសហព័ន្ធជាតិនីមួយៗត្រូវតែក្លាហានរៀបចំការប្រកួតជើងឯកថ្នាក់តំបន់លើប្រភេទកីឡារបស់ខ្លួនដើម្បីដល់ឆ្នាំ២០២៣កម្ពុជានឹងមានធនធានមនុស្សដែលអាចទទួលខុសត្រូវ និង រៀបចំនូវបានលើប្រភេទកីឡារបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ។

Feature-tryathlog

អគ្គនាយកកីឡារូបនេះបានបញ្ជាក់ថា ការប្រកួតកីឡាថ្នាក់ជាតិលើកដំបូងដែលនឹងធ្វើនៅចុងខែតុលា ដល់ដើមខែវិច្ឆិកាខាងមុខនេះគឺជាការចាប់ផ្ដើមមួយ ឬ អាចនិយាយថាជាមេរៀនមួយសម្រាប់សហព័ន្ធជាតិទាំងអស់សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះនោះ ។

13494891_850713281699556_2918786220986714792_n

គួរបញ្ជាក់ថាប្រភេទកីឡាខ្លះដូចជាប៉េតង់ វាយកូនឃ្លីលើតុ វាយកូនបាល់ បាល់ទាត់សុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតថ្នាក់តំបន់ ជួនដល់កម្រិតទ្វីប និង ពិភពលោកទៀតផង។ ចំណែកឯការប្រកួតកីឡាថ្នាក់ជាតិ (National Games) វិញគឺនឹងត្រូវធ្វើរៀងរាល់ ២ឆ្នាំម្ដងពោលគឺរៀងរាល់ឆ្នាំគូចន្លោះជាមួយ SEA Games ដែលធ្វើរៀងរាល់ឆ្នាំសេសនោះ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត