Euro 2016:​ លទ្ធផលនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញនេះ

លី រិទ្ធី June 26, 2016


ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយបានចាប់ផ្តើមកាលពីយប់មិញជាមួយនឹងការប្រកួត ៣ គូរ ក្នុងនោះការប្រកួតដំបូងគឺ ក្រុមជម្រើសជាតិ ស្វីស ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ូឡូញ នៅវេលាម៉ោង ៨ យប់ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade Geoffroy-Guichard ទីក្រុង Saint-Étienne។ លទ្ធផលចងុក្រោយ ក្រុមជម្រើសជាតិប៉ូឡូញ បានយកឈ្នះលើក្រុមជម្រើសជាតិស្វីស ដោយកាស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្ដី ៥-៤ ក្រោយការប្រកួត ១២០ នាទីបញ្ចប់ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ។

គ្រាប់បាល់របស់ក្រុម ប៉ូឡូញ រកបានដោយខ្សែការពារវ័យ ២៨ ឆ្នាំ កីឡាករ Artur Jędrzejczyk របស់ក្លឹប FC Krasnodar ដែលជាក្លឹបលេងនៅលីគកំពូលរុស្សី នៅនាទីទី ៣៩។ តែលុះដល់នាទីទី ៨២  កីឡាករ Xherdan Shaqiri ដែលជាសមាជិករបស់ក្លឹប Stoke City រកបានគ្រាប់បាល់តាមស្មើដោយការស៊ុត Bicycle Kick ដ៏អស្ចារ្យ ហើយគ្រាប់នេះអាចជាប់ជាគ្រាប់ស្អាតជាងគេក្នុងការប្រកួត Euro 2016 នេះ។

លុះដល់ការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្ដី កីឡាករ Granit Xhaka ដែលជាកីឡាករចំណូលថ្មីរបស់ក្លឹប Arsenal ធ្វើមិនបានសម្រេច ដូចនេះក្រុមជម្រើសជាតិ ប៉ូឡូញយកឈ្នះក្នុងលទ្ធផល ៥-៤។

13528054_1166040433448801_6466165845525515384_o

រីឯការប្រកួតរវាងក្រុមជម្រើសជាតិ ក្រូអាត ដែលជួបប្រកួតជាមួយនឹងក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលការប្រកួតនោះធ្វើឡើងនៅកីឡដ្ឋាន Stade Felix Bollaert-Delelis នាទីក្រុង Lens នោះលទ្ធផលចុងក្រោយគឹ ក្រុមជម្រើសជាតិប៉ទុយហ្គាល យកឈ្នះលើក្រុមជម្រើសជាតិ ក្រូអាត ១-០ នៅក្នុងម៉ោងបន្ថែម ១៥ នាទី ២ ដង។

ក្រុមទាំងពីរបញ្ចប់ការប្រកួត ៩០ នាទីទៅដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ។ ចូលរដល់ម៉ោងបន្ថែម ១៥ នាទី ២ ដង។ នៅនាទីទី ១១៧ កីឡាករ Ricardo Quaresma វ័យ ៣២ ឆ្នាំរបស់ក្លឹប Beşiktaş បានតែតបាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិ ប៉ទុយហ្គាលឈ្នះ នឹងកក់កៅអីទៅលេងវគ្គ ៨ ក្រុមចុងក្រោយ។

គួរបញ្ជាក់ផងដែរថា ដូចនេះក្រុមជម្រើសជាតិ ប៉ទុយហ្គាល នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ប៉ូឡូញ នៅវគ្គ Quarter-Final បន្ត។

13528408_1166421460077365_4870443305649406171_o

13475219_1166422453410599_1604013159625342542_o

13475228_1166424086743769_8778675758562428030_o

13483377_1166422433410601_4840574806293850846_o

13490686_1166423913410453_4006439181326727044_o

13490852_1166424083410436_7243476331784169131_o

13495674_1166422456743932_4323614117730664365_o

13497992_1166424063410438_3589606877691263300_o

13517596_1166423910077120_1236003619670587451_o

13528621_1166423896743788_7090037181759146035_o

13528629_1166424283410416_6050081314178220632_o

ចំណែកឯការប្រកួតរវាងក្រុមជម្រើសជាតិ វែលស៍ ជាមួយក្រុមជម្រើសជាតិ អៀកឡង់ខាងជើង ដែលធ្វើឡើងនៅវេលាម៉ោង ១១ យប់ នៅកីឡដ្ឋាន Parc des Princes ទីក្រុង Paris វិញលទ្ធផលចុងក្រោយគឺ ក្រុមជម្រើសជាតិ វែលស៍ បានយកឈ្នះលើក្រុមជម្រើសជាតិ អៀកឡង់ខាងជើង ១-០ ដើម្បីកក់កៅអីទៅវគ្គ Quarter-Final បន្ត។

គ្រាប់បាល់តែមួយគ្រាប់គត់ក្នុងការប្រកួតនេះគឺជាគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងដោយខ្សែការពារ Gareth McAuley របស់ក្លឹប West Brom នៅនាទីទី៧៥ បន្ទាប់ពីកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិ វែលស៍ Gareth Bale បញ្ជូនចូលតំបន់គ្រោះថ្នាក់។ ក្រុមជម្រើសជាតិ វែលស៍ នឹងរង់ចាំមើលគូរប្រកួតរបស់ខ្លួនជាក្រុមណា រវាងក្រុមជម្រើសជាតិ ហុងគ្រី និងក្រុមជម្រើសជាតិ ប៊ែលហ្សិក ដោយក្រុមជម្រើសជាតិ ហុងគ្រី នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stadium Municipal, Toulouse ទីក្រុង Toulouse៕

13482847_1166193403433504_6526864196562206149_o

13490753_1166194830100028_610282580360445049_o

13497647_1166194750100036_5157859949692985250_o

13498150_1166194743433370_5220843537707400736_o

13502889_1166194513433393_1720825278947338529_o

13522867_1166194520100059_7364291265711121711_o

13522868_1166193783433466_2580065750448109869_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត