Thai League: ក្លឹប MUANGTHONG ចុះកុងត្រាជាមួយកីឡាករ ADISORN

លី រិទ្ធី June 26, 2016


អតីតប្រធានក្រុម ក្លឹប BEC Tero និងជាខ្សែការពារដ៏ឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិនៃប្រទេសថៃ កីឡាករ Adisorn Promrakបានផ្ទេរមកក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុនៃលីកកំពូលនៃប្រទេសថៃ ក្លឹប Muangthong United ជាផ្លូវការហើយ។

ក្រោយបានបញ្ជូនកីឡាករ Atit Daosawang ទៅកាន់ក្លឹប Port FC ក្នុងកុងត្រាខ្ចីជើងរួចមក ក្លឹបដែលកំពុងឈនៅកំពូលតារាងនេះបាននាំយកកីឡាករ Adisorn Promrak ដែលជាខ្សែការពារជម្រើសជាតិដ៏ឆ្នើមមកពង្រឹងតំបន់ការពារឲ្យកាន់តែរឹងមាំដើម្បីធានាបានជោគជ័យនៅក្នុងរដូវកាលនេះ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងពាក់អាវលេខ ២៥ ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការប្រកួតបន្ទាប់របស់ក្លឹបផងដែរ។

អតីតកីឡាករយុវជនរបស់ក្លឹប Buriram United រូបនេះគឺជាកីឡាករទី ៣ ដែលក្លឹប Muangthong នាំយកមកក្នុងកំឡុងពេលដោះដូរកីឡាករបន្ទាប់ពីនាំយកកីឡាករ Theerathon Bunmathan និងកីឡាករ Yaya Soumahoro៕

13466203_1228976653793777_6159922616195225092_n

13516638_1228976837127092_2593247019416296518_n

13524383_1601830203441941_4491170368730320328_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត