ថ្នាក់ដឹកនាំកីឡាយកចិត្តទុកដាក់កាន់តែខ្លាំងអំពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅកម្ពុជា

នូ មករា June 25, 2016


ភ្នំពេញ:ពេលនេះមន្ត្រីទទួលបន្ទុកការរៀបចំ National Games ចាប់ផ្ដើមរាប់ថយក្រោយពីការមកដល់នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ នេះ។ ពេលនេះនៅសល់តែជាង ១០០ថ្ងៃទៀតប៉ុណ្ណោះការប្រកួតកីឡាថ្នាក់ជាតិ (National Games) នឹងចាប់ផ្ដើមហើយ។

ជាមួយនឹងពេលវេលានៅសល់មិនសូវច្រើនបែបនេះឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានជួបជាមួយតំណាងសហព័ន្ធជាតិទាំង១៤ដែលមាននៅក្នុងបញ្ជីចូលរួមប្រកួតកីឡាថ្នាក់ជាតិនេះមកជួបគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ដោយនៅក្នុងអង្គប្រជុំនោះ ឯកឧត្តមបានបញ្ជាក់ថាក្នុង ១៤ប្រភេទកីឡាដែលមាន ១៧០វិញ្ញាសានេះបើសហព័ន្ធណាចង់បន្ថែមវិញ្ញាសាទៀតនោះក៏មិនឲ្យបន្ថែមដែរ។

cam-pride

ខណៈពេលនេះដែរ គឺគឺជាឱកាសដើម្បីរៀបចំសៀវភៅបច្ចេកទេស និងជាពេលវេលាដែលគ្រប់ខេត្ត-ក្រុងដាក់ពាក្យចូលរួមប្រកួតហើយ ក៏ជាពេលវេលាត្រួតពិនិត្យមើលឡើងវិញពីមន្ត្រីបច្ចេកទេស ការពិនិត្យទីលាន កន្លែងសម្រាក និងកន្លែងហូបបាយសម្រាប់អត្តពលិកជាដើម។

IMG_4842 copy

សូមបញ្ជាក់ថា បទបញ្ជាបច្ចេកទេសដែលនឹងត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នេះ និងអនុវត្តត្រឹមត្រូវដោយផ្អែកលើបទបញ្ជាបច្ចេកទេសរបស់ SEA Games ខណៈដែល សាមីសហព័ន្ធជាអ្នករៀបចំបទបញ្ជានេះហើយជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងអប់រំយុវជន និង កីឡា។ មន្ត្រីបច្ចេកទេសក្នុងការប្រកួតក៏ត្រូវធានាភាពយុត្តិធម៌ជូនកីឡាករ-កីឡាការិនីឲ្យស្របតាមបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានីមួយៗផងដែរ។ ចំពោះវិញ្ញាសាដែលដាក់ក្នុងកម្មវិធីប្រកួតត្រូវតែមានទីលាន ឬ កន្លែងប្រកួតស្របតាមស្ដង់ដារបច្ចេកទេសហើយទីលាននេះត្រូវត្រួតពិនិត្យដោយអ្នកជំនាញត្រឹមត្រូវថែមទៀតផង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត