Euro 2016: កាលវិភាគប្រកួតវគ្គជម្រុះ​ ឬ Knock-Out Stage

លី រិទ្ធី June 24, 2016


ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 បានឈានដល់វគ្គជម្រុះ ឬ Knock-Out Stage ហើយ ក្រោយការប្រកួតសន្សំពិន្ទុបានធ្វើឡើងអស់រយៈពេលជាច្រើនសប្តាហ៍។ ប្រទេសចំនួន ១៦ ដែលបានឡើងមកប្រកួតវគ្គ ១៦ ចុងក្រោយនេះនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃ សៅរ៍ ទី ២៥ មិថុនា ស្អែកនេះដោយការប្រកួត ៨ គូរនេះបែងចែកចេញជា ៣ ថ្ងៃ ដោយនៅថ្ងៃទី ២៥ មាន ៣ គូរ ថ្ងៃទី ២៦ មាន ៣ គូរ និងថ្ងៃទី ២៧ មាន ពីរគូរ។

ថ្ងៃ សៅរ៍ ទី ២៥ មិថុនា ២០១៦៖

ក្រុមជម្រើសជាតិ ស្វីស ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ូឡូញ នៅវេលាម៉ោង ៨ យប់ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade Geoffroy-Guichard ទីក្រុង Saint-Étienne

ក្រុមជម្រើសជាតិ វែលស៍ ជួបប្រកួតជាមួយក្រុមជម្រើសជាតិ អៀកឡង់ខាងជើង នៅវេលាម៉ោង ១១ យប់ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ទីក្រុង Paris

ក្រុមជម្រើសជាតិ ក្រូអាត ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade Felix Bollaert-Delelis ទីក្រុង Lens

ថ្ងៃ អាទិត្យ ទី ២៦ មិថុនា ២០១៦៖

ក្រុមជម្រើសជាតិ ហុងគ្រី ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stadium Municipal, Toulouse ទីក្រុង Toulouse

ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ស្លូវ៉គី នៅវេលាម៉ោង ១១ យប់ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stade Pierre-Mauroy ទីក្រុង Lille

ក្រុមជម្រើសជាតិ បារាំង ជួបប្រកួតជាមួយក្រុមជម្រើសជាតិ អៀកឡង់ នៅវេលាម៉ោង ៨ យប់ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Parc OL ទីក្រុង Lyon

ថ្ងៃ ចន្ទ ទី ២៧ មិថុនា ២០១៦៖

ក្រុមជម្រើសជាតិ អ៊ីតាលី ជួបប្រកួតជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ នៅវេលាម៉ោង ១១ យប់ ដែលធ្វើឡើងនៅកីឡដ្ឋាន Stade de France ទីក្រុង Paris

ក្រុមជម្រើសជាតិ អង់គ្លេស ជួបប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីស្លង់ នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Allianz Riviera ទីក្រុង Nice

EURO-2016-Knock-Out-Stage

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត