Euro 2016: តើប្រទេសណាខ្លះដែលបានឆ្លងទៅលេងវគ្គ ១៦ ចុងក្រោយ

លី រិទ្ធី June 23, 2016


ការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗ បានបញ្ចប់ទៅទាំងស្រុងកាលពីយប់មិញនេះដោយបញ្ចប់ការប្រកួតពូល E និង F។ ក្រោយការប្រកួតអស់ជាច្រើនសប្តាហ៍រួចមក យើងបានរកឃើញប្រទេសចំនួន ១៦ ដែលលមានសិទ្ធិទៅលេងវគ្គ ១៦ ចុងក្រោយ ឬ Knock-Out Stage ហើយ។

ពូល A៖ ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ និងប្រទេស ស្វីស ជាក្រុមពីរដែលតំណាងឲ្យពូល A។

ពូល B៖ ក្រុមជម្រើសជាតិ វែលស៍ ក្រុម អង់គ្លេស និង ស្លូវាគី ជាក្រុមតំណាងឲ្យេពូល B។

ពូល C៖ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្រុម ប៉ូឡូញ និងក្រុម អៀកឡង់ខាងជើង ជាក្រុមតំណាងឲ្យពូល C។

ពូល D៖ ក្រុមជម្រើសជាតិ ក្រូអាត និងក្រុមជម្រើសជាតិ អេស្ប៉ាញ ជាក្រុមតំណាងឲ្យពូល D។

ពូល E៖ ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុម ប៊េលហ្សិក និងក្រុមសាធារណៈរដ្ឋអៀកឡង់ ជាក្រុមតំណាងឲ្យពូល E។

ពូល F៖ ក្រុមជម្រើសជាតិ ហុងគ្រី ក្រុម អ៊ីស្លង់ និង ក្រុមជម្រើសជាតិ ប៉ទុយហ្គាល ជាក្រុមតំណាងឲ្យពូល F។

គួរបញ្ជាក់ផងដែរថាដោយសារតែការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ Euro 2016 លើកនេះមានប្រទេសចំនួន ២៤ ចូលរួមជាលើកដំបូង។ ២៤ ក្រុមនឹងបែងចែកចេញជា ៦ ពូលដោយក្នុងមួយពូលៗ មាន ៤ ក្រុម។ ក្រុម ២ ដែលឈនៅកំពូលតារាងក្រោយការប្រកួតជម្រុះពូលនឹងមានសិទ្ធបន្តទៅលេងវគ្គជម្រុះជាបន្តទៀត។ ក្រោមការរៀបចំថ្មីនេះលក្ខខណ្ឌប្រកួតមានការកែប្រែបន្តិចដោយក្រុមដែលឈលេខ ៣ ក្នុងពូលនីមួយដែលធ្វើបានល្អជាងគេ ៤ ក្រុមនឹងមានសិទ្ធបន្តទៅវគ្គជម្រុះបន្តផងដែរ។ ដូចនេះសរុបទាំងអស់មាន ១៦ ក្រុម សម្រាប់ការប្រកួតជម្រុះ ១៦ ចុងក្រោយ ហើយបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ដូចនេះក្រុមជម្រើសជាតិ ស្លូវ៉ាគី ក្រុមជម្រើសជាតិ សាធារណៈរដ្ឋអៀកឡង់ ក្រុមជម្រើសជាតិ ប៉ទុយហ្គាល និងក្រុមជម្រើសជាតិ អៀកឡង់ខាងជើង ទទួលបានកៅអីវគ្គ ១៦ ក្រុងចុងក្រោយក្នុងការប្រកួត Euro 2016 ក្នុងនាមជាក្រុមលេខ ៣ ដែលលេងល្អជាងគេ៕

13502710_1163418427044335_1292253917464262028_o

13475229_1163504963702348_7442225030619867653_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត