ស៊ន សៀវម៉ី ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនៅកូរ៉េខាងត្បូង

នូ មករា June 23, 2016


ភ្នំពេញ៖ លោក Choi Yong Sok គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជាដែលពេលនេះកំពុងតែស្ថិតនៅសាធារណរដ្ឋកូរ៉េខាងត្បូងដើម្បីតាមដានការហ្វឹកហាត់របស់ កីឡាការិនី ស៊ន សៀវម៉ី នោះបានរាយការណ៍ឲ្យដឹងថានៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខនេះសៀវម៉ីនឹងមានឈ្មោះចូលរួមក្នុងការប្រកួតមួយនៅក្នុងប្រទេសនេះ។

យ៉ាងណាក៏ដោយ លោកមិនទាន់បានដឹងពីឈ្មោះនៃព្រឹត្តិការណ៍នោះទេ គ្រាន់តែដឹងថាវាជាការប្រកួតបើកទូលាយ (Open) មួយដែលមានប្រទេសជាច្រើនចូលរួម។ លោកបានចាត់ទុកថាការប្រកួតនោះសំខាន់ណាស់សម្រាប់សៀវម៉ីទោះបីការប្រកួតនេះវាមិនមែនជាគោលដៅសម្រាប់ដណ្ដើមជ័យជម្នះ ក៏ពិតមែនតែវាជាការត្រួតពិនិត្យឡើងវិញមួយទៅលើសមត្ថភាព បច្ចេកទេស និងកម្លាំងរបស់សៀវម៉ី ដោយហេតុថានៅសល់មិនដល់ ២ ខែទៀតទេការប្រកួតកីឡាអូឡាំពិកនៅ RIO ប្រទេសប្រេស៊ីលមកដល់ហើយៗអំឡុងនៃការហ្វឹកហាត់នៅកូរ៉េនេះការប្រកួតគឺជាបញ្ហាសំខាន់ណាស់សម្រាប់សៀវម៉ី និងលោកដែលជាគ្រូបង្វឹក។

133691419_14123401092321n

តាមការបញ្ជាក់របស់គ្រូបង្វឹកឱ្យរូបនេះបានឱ្យដឹងថា រយៈពេល ៧០ថ្ងៃនៃការហ្វឹកហាត់នៅកូរ៉េ សៀវម៉ី បានហ្វឹកហាត់ខ្លាំងខុសពីធម្មតា។ ជាមួយនឹងការហ្វឹកហាត់ខ្លាំងនេះគ្រូបង្វឹកត្រូវតែចង់ដឹងពីការប្រែប្រួលនៃសមត្ថភាពរបស់នាងដូច្នេះលោកត្រូវតែរកឱកាសឲ្យសៀវម៉ីមានការប្រកួត។ លោកអះអាងថាសៀវម៉ីអាចមានការប្រកួតចំនួន ២ មុនពេលវិលត្រឡប់ទៅស្រុកខ្មែរវិញនោះ ។

គួររលឹកថា ស៊ន សៀវម៉ី គឺជាកីឡាការិនីដំបូងគេមួយរូបរបស់កម្ពុជាដែលបានឈ្នះក្នុងការប្រកួតជម្រុះហើយបានទទួលសិទ្ធិពេញលេញសម្រាប់ការប្រកួតកីឡាអូឡាំពិក។ មិនតែប៉ុណ្ណោះកីឡាការិនីរូបនេះក៏ជាក្ដីសង្ឃឹមមួយក្នុងការប្រជែងយកមេដាយក្នុងការប្រកួតកីឡាអូឡាំពិកលើកនេះ៕

_MG_3487

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត