Euro 2016: អេស្ប៉ាញ ចាញ់ជាលើកដំបូងនៅ Euro ខណៈ ទួគី ទម្លាក់ សាធារណរដ្ឋឆេក

លី រិទ្ធី June 22, 2016


ក្រុមជម្រើសជាតិ ក្រូអាត បានយកឈ្នះលើក្រុមជម្រើសជាតិ អេស្ប៉ាញក្នុងលទ្ធផល ២-១ ដើម្បីក្លាយជាជើងឯកក្នុងពូល D។ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានទទួលបរាជ័យជាលើកដំបូងនៅក្នុងកាប្រកួត Euro រយៈពេល ១២ ឆ្នាំ ក្រោយចាញ់ក្រុមជម្រើសជាតិ ក្រូអាត ក្នុងការប្រកួតសន្សំពិន្ទុពូល D ម៉ោង ២ រំលងអធ្រាត្រ។

ក្រុមជម្រើសជាតិ អេស្ប៉ាញ រកបានគ្រាប់បាល់នាំមុខ ១-០ នៅទីទី ៧ ដោយកីឡាករ Alvaro Morata។ តែក្រុមជម្រើសជាតិ ក្រូអាររកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៤៥ ដោយកីឡាករ  Nikola Kalinic។ ចូលដល់តង់ទី ២ ក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមករហូតដល់នាទីទី ៧២ ក្រុមជម្រើសជាតិ អេស្ប៉ាញ មានឱកាសនាំមុខដោយបានបាល់ពិន័យ ១១ ម៉ែត្រ តែ ប្រធានក្រុមអេស្ប៉ាញ Sergio Ramos ធ្វើមិនបានសម្រេច។ លុះដល់នាទីទី ៨៧ កីឡាករ Ivan Perisic រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិ ក្រូអាត។ លទ្ធផលនេះបានធ្វើឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ ទទួលបរាជ័យជាលើកដំបូង ក្នុងការប្រកួត ១៥ លើកចុងក្រោយតាំពីឆ្នាំ២០០៤។

រីឯការប្រកួត ១ គូទៀតក្រុមជម្រើសជាតិ ទួរគី បានទម្លាក់ក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក ក្នុងលទ្ធផល ២-០ ដើម្បីទទួលបានលេខ ៣ ដោយរង់ចាំមើលការប្រកួតយប់នេះថាខ្លួនអាចនឹងសិទ្ធិបានទៅលេងវគ្គបន្តឬយ៉ាងណា៕

13501585_850658065038411_4526296957048173617_n

13501653_850658055038412_3150536069849900287_n

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត