កីឡាការិនីទីស្ដីការគណៈរដ្ឋមន្ដ្រីបង្កើតភាពភ្ញាក់ផ្អើលក្រោយផ្ដួលក្រុមម្ចាស់មេដាយមាសពិភពលោក

នូ មករា June 22, 2016


ភ្នំពេញ៖ ក្រុមកីឡាការិនីនៃក្លឹបកីឡាប៉េតង់ទីស្ដីការគណៈរដ្ឋមន្ដ្រី បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាមានភាពភា្ញក់ផ្អើលជាខ្លាំងបន្ទាប់ពីពួកគេផ្ដួលក្រុមកីឡាការិនីជើងខ្លាំងនៃក្លឹបក្រសួងការពារជាតិ ដែលមានទាំងកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ២ជំនាន់ផងបានយ៉ាងងាយ ដើម្បីឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៦ កាលពីចុងសប្ដាហ៍កន្លងទៅ។

សមាភាពក្រុមទីស្ដីការគណៈរដ្ឋមន្ដ្រីរួមមានកីឡាការិនី ស៊ុន គន្ធា, ឃួន យ៉ារី, ស្រ៊ាង សុរ៉ាឃីម និង វង់ គន្ធា ។ រីឯក្រុមក្រសួងការពារជាតិមានកីឡាការិនី អ៊ុក ស្រីមុំ, ឈិន ស្រីពេជ្រ, សួស សុវណ្ណដារ័ត្ន ពិសេសគឺវត្តមានកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក ហើយពួកគេបានប្រកួតលើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់។ ប៉ុន្ដែអ្វីដែលស្ទើរមិនគួឲ្យជឿនោះគឺជាលទ្ធផលក្រុមរបស់អ្នកស្រី កែ ឡេង បានប្រកួតចាញ់ពិន្ទុក្រុមទីស្ដីការគណៈរដ្ឋមន្ដ្រី ១៣-៦ពិន្ទុដាច់តែម្ដង ។

13499478_964104877039299_682430687_onew

បន្ទាប់ពីទទួលបានជ័យជម្នះ ក្រុមកីឡាការិនីនៃក្លឹបទីស្ដីការគណៈរដ្ឋមន្ដ្រី បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំងព្រោះពួកគេមិននឹកស្មានថា ក្រុមខ្លួនអាចធ្វើបានយ៉ាងល្អបែបនេះ។ ប៉ុន្ដែមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពួកគេមិនសូវមានសង្ឃឹមច្រើនក្នុងការប្រជែងយកមេដាយមាសនោះទេ ដោយសារក្រុមក្រសួងការពារជាតិ ពិសេសគឺកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែជារៀមច្បងដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយធ្លាប់គ្រងតំណែងជើងឯកស្ទើររៀងរាល់ឆ្នាំទៀតផង។

កីឡាការិនី ស៊ុន គន្ធា តំណាងក្រុមទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តនិយាយអត់ចង់ចេញទេហើយក៏មិននឹកស្មានថាក្រុមខ្ញុំធ្វើបានដែរ ព្រោះក្រុមអ្នកស្រី កែ ឡេង គាត់ហាត់ជាង ២០ឆ្នាំ តែក្រុមខ្ញុំទើបហាត់បាន ៥ឆ្នាំប៉ុន្ដែក្រោយពេលយកឈ្នះក្រុមគាត់ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ពិសេសគឺក្រុមខ្ញុំយកឈ្នះពិន្ទុដាច់លើក្រុមគាត់ ។ តែយ៉ាងណាពួកខ្ញុំនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីថែរក្សាការពារតំណែងជើងឯកមួយនេះ» ៕

24-Ke-Leng-plays-a-shot-the-final-27th-SEA-Games

អ្នកស្រី កែ ឡេង មេដាយមាសប៉េតង់ពិភពលោកពីរជំនាន់

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត