លទ្ធផលនៃការប្រកួតប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី១៦

នូ មករា June 21, 2016


ភ្នំពេញ៖ នៅក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី១៦ឆ្នាំ២០១៦ ទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗថែមទៀត ពិសេសគឺការឈានទៅមុខកាន់តែប្រសើរនៃសមត្ថភាពរបស់កីឡាករ-កីឡាការិនីវ័យក្មេងតែម្តង។

ជាមួយនឹងភាពប៉ិនប្រសប់នៃការលេងរបស់ពួកគេនោះគេសង្កេតឃើញថាវិញ្ញាសាឯកត្តជនសម្រាប់នារីមេដាយមាសបានទៅកីឡាការិនីហៀង វិជ្ជនី មកពីក្លឹបក្រសួងមហាផ្ទៃ ហើយចំពោះយុវជនវិញមេដាយមាសបានទៅកីឡាករសិន រង មកពីក្លឹបគ្លូប៊លខេមបូឌា។

photo_2016-06-20_07-17-15 [800x600]

ជាមួយគ្នានេះដែរ វិញ្ញាសា ៣ទល់៣ នាក់ដណ្តើមពានសមាគមមេដាយមាស បានទៅក្លឹបក្រសួងមហាផ្ទៃ។ រីឯវិញ្ញាសា ៣ទល់៣ យុវជនចម្រុះអាយុក្រោម១៧ឆ្នាំមេដាយមាសបានទៅមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្ដាល មេដាយប្រាក់បានទៅលើយោធភូមិភាគពិសេស និង មេដាយសំរិទ្ធបានលើទីស្ដីការគណៈរដ្ឋមន្ត្រី។

សម្រាប់វិញ្ញាសា ៣ទល់៣នាក់ ផ្នែកនារីមេដាយមាសបានលើក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី មេដាយប្រាក់បានទៅក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានលើក្លឹបសេនារាជសីហ៍។ ទន្ទឹមនឹងនេះ វិញ្ញាសា ៣នាក់ទល់៣ វ័យចាស់អាយុ៥៥ ឆ្នាំឡើងទៅមេដាយមាសបានទៅក្រុមកីឡាករមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង មេដាយប្រាក់បានទៅក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី១ និង មេដាយសំរិទ្ធបានលើក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី២។

photo_2016-06-20_07-17-27 [800x600]

ចំពោះវិញ្ញាសា ៣នាក់ទល់៣ បុរសពានធំមេដាយមាសធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្លឹបទីស្ដីការគណៈរដ្ឋមន្ត្រី មេដាយប្រាក់បានទៅក្លឹបយោធភូមិភាគពិសេស១ និងមេដាយសំរិទ្ធបានទៅក្លឹបយោធភូមិភាគពិសេស២ ។

សូមបញ្ជាក់ថា ក្នុងការប្រកួតឆ្នាំនេះមានក្លឹបចូលរួមចំនួន ៣១ មកពី ៨ខេត្ត និង ១រាជធានី ដែលមានកីឡាករចំនួន ២៣៩នាក់ និងកីឡាការិនី ៧១នាក់ ដែលបានប្រកួតប្រជែងក្នុងវិញ្ញាសាចំនួន ៧ដែលត្រូវបានដាក់ឲ្យចូលរួមប្រកួតប្រជែង។ក្នុងព្រឹត្តិការណ៍នេះដែរ សម្ដេចក្រឡាហោមស ខេង បានឧបត្ថម្ភជាទឹកប្រាក់ចំនួន ២៤.៥៥៣ដុល្លារផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត