Euro 2016: ក្រុមជម្រើសជាតិ វែលស៍ យកឈ្នះ រុស្សី ឈកំពូលតារាងពូល B

លី រិទ្ធី June 21, 2016


ការប្រកួត Euro 2016 វគ្គសន្សំពិន្ទុពូល B បានបញ្ចប់ហើយកាពីម៉ោង ២ រំលងអធ្រាត្រ ដោយក្រុមជម្រើសជាតិ វែលស៍ បានយកឈ្នះលើក្រុមជម្រើសជាតិ រុស្សី ក្នុងលទ្ធផល ៣-០ ឡើងឈនៅកំពូលតារាងពិន្ទុពូល B ខណៈក្រុមជម្រើសជាតិអង់គ្លេស បានត្រឹមលទ្ធផល ០-០ ស្មើគ្នាជាមួយនឹងក្រុមជម្រើសជាតិ ស្លូវ៉ាគី ហើយនៅលេង ២ នៃពូល B។

គ្រាប់បាល់ ៣ គ្រាប់របស់ក្រុមជម្រើសជាតិ វែលស៍ រកបានដោយកីឡាករ Aaron Ramsey របស់ក្លឹបកាំភ្លើងធំ Arsenal នៅនាទីទី ១១, កីឡាករ Neil Taylor របស់ក្លឹប Swansea City នៅនាទីទី ២០ និងកីឡាករ Gareth Bale របស់ក្លឹប Real Madrid នៅនាទីទី៦៧។

គួរបញ្ជាក់ផងដែរថាក្រោយកាប្រកួត ៣ ប្រកួតក្រុមជម្រើសជាតិ វែលស៍ មាន ៦ ពិន្ទុ, ក្រុមជម្រើសជាតិ អង់គ្លេស មាន ៥ ពិន្ទុ ដែលក្រុមទាំងពីរនេះមានសិទ្ធិឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយជាបន្ត ស្របពេលដែលក្រុមជម្រើសជាតិ ស្លូវ៉ាគី មាន ៤ ពិន្ទុ អាចមានឱកាសជាប់ចំណាត់ថ្នាក់លេខ ៣ ល្អបំផុត។ ចំណែករឯ ក្រុមជម្រើសជាតិ រុស្សី បានធ្លាក់ចេញពីការប្រកួតហើយ៕

13502047_1160944627291715_5694948344211052934_n

13442488_1160944447291733_9134559424330605943_o

13497950_1160945630624948_2705785644348511135_o

13495558_1160944860625025_1760283985935371317_o

13443057_1160928517293326_2587015294651320582_o

13495574_1160930617293116_3583237424906903683_o

13495664_1160927423960102_3684696544467444133_o

13502764_1160928017293376_8849832698250447909_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត