និស្សិតជិត ១,០០០នាក់ ត្រៀមប្រកួតជើងឯកកីឡាឧត្តមសិក្សាឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ

នូ មករា June 21, 2016


ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាសិស្ស-និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០១៦ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២៧ ខែមិថុនាចុងសប្ដាហ៍នេះហើយ ដោយមានកីឡាករ-កីឡាការិនី ដែលជាសិស្ស-និស្សិតតាមគ្រឹះស្ថានកម្រិតឧត្តមសិក្សាទូទាំងប្រទេសចំនួន ៩០០នាក់ចូលរួម ក្នុងនោះក៏មានកីឡាការិនីចំនួន ១៨១នាក់ផងដែរ ។

កាលពីម្សិលមិញនេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានកោះប្រជុំមន្ដ្រីជំនាញ នៅទីស្នាក់ការរបស់ខ្លួនដើម្បីពិភាក្សារឿងរៀបចំការប្រកួតកីឡាឧត្តមសិក្សា ឆ្នាំ២០១៦ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ។ ជាមួយគ្នានោះក៏មានការជជែក និងការត្រួតពិនិត្យលើលក្ខខណ្ឌប្រកួតមួយចំនួនដើម្បីសម្រួលដល់ការប្រកួតឲ្យទទួលបានជោគជ័យផងដែរ ។

1 (1)

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានបញ្ជាក់ថា ការប្រកួតកកីឡាសិស្ស-និស្សិតជ្រើសរសជើងឯកឧត្តមសិក្សាឆ្នាំនេះ ក្រសួងអប់រំ បានសម្រេចដាក់ឲ្យមានកីឡា ៦ប្រភេទធ្វើការប្រកួតប្រជែង គឺមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងកីឡាប៉េតង់ ហើយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៩០០នាក់ ក្នុងនោះមាននារី ១៨១នាក់ មកពីគ្រឹះស្ថានសិក្សាចំនួន ២១ ។

1 (3)

ក្នុងនាមក្រសួងអប់រំ ឯកឧត្តមបានគ្រឿនរំឮកជាថ្មីដល់មន្ដ្រីពាក់ព័ន្ធ ពិសេសមន្ដ្រីជំនាញគឺត្រូវបំពេញកាតព្វកិច្ចខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត នៅក្នុងការប្រកួតនាពេលខាងមុខ ។ និយាយរួមត្រូវមានភាពយុត្តិធម៌នៅក្នុងការកាត់សេចក្ដី ដើម្បីរួមចំណែកលើកវិស័យកីឡាជាតិ គ្រាដែលក្រសួងកំពុងសម្លឹងរកកីឡាករ-កីឡាការិនីមានទេពកោសល្យក្នុងចង្កោមនៃសិស្ស-និស្សិត មកបណ្ដុះបណ្ដាលបន្ថែមឲ្យក្លាយជាកីឡាជម្រើសជាតិដើម្បីឈានទៅប្រកួតលើឆាកអន្ដរជាតិផងដែរ ៕

1 (2)

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត