F1: កីឡាករ Nico Rosberg ឈ្នះជើងឯក European Grand Prix នៅទីក្រុង Baku ប្រទេស Azerbaijan

លី រិទ្ធី June 21, 2016


នៅក្នុងការប្រកួតប្រណាំងរថយន្ត F1 ឬ លោកអ្នកធ្លាប់ស្គាល់ថាជាការប្រកួត Formula One នោះបានឈានមកដល់ការប្រកួតកម្មវិធីទី ៨ ក្នុងកាលវិភាគប្រកួតរបស់ FIA Formula One World Championship នោះបានបញ្ចប់ទៅដោយកីឡាករ Nico Rosberg របស់ក្រុម Mercedes ជាជើងឯកក្នុងកម្មវិធីនេះដោយធ្វើឲ្យគន្លាតពិន្ទុកាន់តែដាច់ឆ្ងាយពីគូរប្រកួតប្រជែងរបស់ខ្លួន។

ការប្រកួតក្នុងកម្មវិធីនេះពិតតានតឹងដោយកីឡាករទាំងអស់សុទ្ធតែព្យាយាមយ៉ាងណាមិនឲ្យមានកំហុស និងមិនឈប់ច្រើនក្នុងការប្រកួត។ ក្រោយការប្រកួតដ៏តានតឹងបានបញ្ចប់យើងឃើញថាកីឡាករ Nico Rosberg ជាកីឡាករដេលបានបញ្ចប់លឿនជាងគេដោយប្រើប្រាស់ថេរវេលាត្រឹមតែ 1hr 32mins 52.366secs ខណៈកីឡាករ Sebastian Vettel របស់ក្រុម Ferrari ចំណាយពេល 1:33:09.062 លេខ ៣ បានទៅលើកីឡាករ Sergio Perez ក្រុម Force India ក្នុងថេរវេលា 1:33:17.607 លេខ៤ បានទៅកីឡាករ Kimi Raikkonen Ferrari ថេរវេលា 1:33:25.468 និងកីឡាករ Lewis Hamilton របស់ក្រុម Mercedes ប្រើប្រាស់ពេលវេលា 1:33:48.701 ទទួលបាន លេខ ៥។

ការឈ្នះកម្មវិធី European Grand Prix នេះគឺជាការឈ្នះទី ៥ ហើយរបស់កីឡាកររូបនេះក្នុងរដូវកាលនេះ។ ក្រោយឈ្នះកីឡាករ Nico Rosberg បាននិយាយថា៖ “នេះពិតជាថ្ងៃដ៏ល្អសម្រាប់ខ្ញុំ ដូចនេះខ្ញុំពិតជារីករាយជាខ្លាំង។ ខ្ញុំរីករាយនឹងការឈ្នះនេះ។”

គួរបញ្ជាក់ផងដែរថា៖ ក្រោយការឈ្នះរបស់កីឡាករ Nico Rosberg នេះបច្ចុប្បន្នតារាងពិន្ទុមានដូចខាងក្រុម៖

លេខ 1 Nico Rosberg            ក្រុម Mercedes           មាន 141 ពិន្ទុ
លេខ 2 Lewis Hamilton       ក្រុម Mercedes           មាន 117 ពិន្ទុ
លេខ 3 Sebastian Vettel       ក្រុម Ferrari                មាន 96 ពិន្ទុ
លេខ 4 Kimi Raikkonen       ក្រុម Ferrari                មាន 81 ពិន្ទុ
លេខ 5 Daniel Ricciardo      ក្រុម Red Bull              មាន 78 ពិន្ទុ

3574BEA000000578-3649097-image-a-57_1466350397529

35742A3E00000578-3649097-Reigning_Formula_One_world_champion_Lewis_Hamilton_endured_a_fru-a-14_1466343912764

35742B3000000578-3649097-image-a-17_1466345229644

35745DC300000578-3649097-image-a-19_1466345850868

3574388F00000578-3649097-image-a-16_1466344789372

3574626E00000578-3649097-image-a-37_1466347805052

3574943200000578-3649097-image-a-54_1466350277410

hi-res-892b140ad4f64f70641e0731a515799e_crop_exact

35748FCD00000578-3649097-image-a-32_1466348874957

3574944500000578-3649097-image-a-43_1466348992535

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Dailymail

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត