NBA 2016: ក្រុម Cleveland Cavaliers ឈ្នះជើងឯកជាលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំ

លី រិទ្ធី June 21, 2016


ការប្រកួតបាល់បោះ NBA រដូវកាល ២០១៥-២០១៦ នេះគឺជារដូវកាលទី ៧០ ហើយដែលសហព័ទ្ធបាល់បោះជាតិបានប្រារព្ធធ្វើឡើង។ ការប្រកួតក្នុងរដូវកាលនេះចាប់ផ្តើមនៅថ្ងៃទី ២៧ តុលា ២០១៥ នៅ United Center ដែលជាទឹកដីរបស់ក្រុម Chicago Bulls ក្នុងកាប្រកួតជាមួយក្រុម Cleveland Cavaliers។ ការប្រកួតរដូវកាលធម្មតាបញ្ចប់នៅថ្ងៃទី ១៣ ខែមេសារ ២០១៦ ហើយការប្រកួត playoffs ចាប់ផ្តើមនៅថ្ងៃទី ១៦ មេសារ ២០១៦ នឹងការប្រកួតបញ្ចប់រដូវកាលទាំងមូលឬ 2016 NBA Finals ធ្វើឡើងនៅថ្ងៃទី ១៩ មិថុនា ២០១៦ កន្លងទៅនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺជាការជួបគ្នារវាងជើងឯកនៅខាង Eastern ក្រុម Cleveland Cavaliers នឹងត្រូវជួបប្រកួតជាមួយជើងឯកនៅខាង Western ក្រុម Golden State Warriors ក្នុងការប្រកួត ៧ ប្រកួតហើយក្រុមណាដែលឈ្នះ ៤ ប្រកួតមុននឹងក្លាយជាជើងឯកពានរង្វាន់ NBA Final Series 2016។

ក្រោយការប្រកួតទី ៧ បានបញ្ចប់ក្រុម Cleveland Cavaliers បានយកឈ្នះលើក្រុម Golden State Warriors 93-89 នៅក្នុងការប្រកួតទី ៧ ដើម្បីគ្រងជើងឯកពានរង្វាន់ NBA Championship ជាលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំរបស់ខ្លួន ក្រោយត្រូវបានគូរប្រកួតនាំមុខមុន 3-1។ 

កីឡាករ LeBron James និងក្រុម Cleveland Cavaliers បានពិតជាធ្វើឲ្យអ្នកគាំទ្រកីឡាបាល់បោះទាំងអស់ជាមួយនឹងវាយបកយកឈ្នះ ជួយឲ្យក្រុម Cleveland Cavaliers ឈ្នះជើងឯកដែលខ្លួនរំពឹងជាយូរមកហើយ។ កីឡាកររូបនេះបានគោរពពាក្យសន្យារបស់ខ្លួនកាលពី ២ ឆ្នាំមុនដែលកីឡាកររូបនេះបាននិយាយថាខ្លួននឹងជួយឲ្យឈ្នះជើងឯកពានរង្វាន់ NBA នេះ និងបានជួយឲ្យក្រុម Cleveland Cavaliers ក្លាយជាក្រុមដំបូងដែលឈ្នះជើងឯកក្រោយត្រូវគូរប្រកួតនាំមុខមុន 3 Games  ទល់នឹង 1 Game។

កីឡាករ James ជួយឲ្យក្រុម Cleveland Cavaliers ឈ្នះការប្រកួតនេះដោយបញ្ចប់ទៅក្នុងកំណត់ត្រា 27 points, 11 assists និង 11 rebounds ស្របពេលដែលក្រុម Cleveland Cavaliers ឈ្នះពានធំជាលើកដំបូងក្រោយឈ្នះពានរង្វាន់ NFL កាលពីឆ្នាំ ១៩៦៤។

ក្រោយការជួយឲ្យក្រុមឈ្នះជើងឯករួចមកកីឡាកររូបនេះត្រូវបានជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Most Valuable Player of the NBA Finals ផងដែរ។ ហើយនេះជាលើកទី៣ ដែលកីឡាកររូបនេះបានឈ្នះពានរង្វាន់ក្រោយឈ្នះជាមួយក្រុម Miami Heat នៅក្នុងឆ្នាំ ២០១២ និង ២០១៣។ ក្រោយទទួលបានពានកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំបានប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំដាក់ទាំងកម្លាំងកាយ និងចិត្ត ព្រមទាំងទឹកភ្នែក នៅក្នុងការប្រកួតនេះ។ ”

លទ្ធផលនៃការប្រកួត NBA វគ្គផ្តាច់ព្រ័ត្រ ២០១៦

Game 1: Golden State Warriors won 104-89 @ Oracle Arena
Game 2: Golden State Warriors won 110-77 @ Oracle Arena
Game 3: Cleveland Cavaliers won 120-90 @ Quicken Loans Arena
Game 4: Golden State Warriors won 108-97 @ Quicken Loans Arena
Game 5: Cleveland Cavaliers won 112-97 @ Oracle Arena
Game 6: Cleveland Cavaliers won 115-101 @ Quicken Loans Arena
Game 7: Cleveland Cavaliers won 93-89 @ Oracle Arena
ក្រុម Cleveland Cavaliers ឈ្នះក្នុងលទ្ធផល ៤-៣ ក្នុងការប្រកួត NBA Finals series

3578EAB000000578-3649794-image-a-6_1466408719599

35784B1000000578-0-image-a-25_1466388171274

35787F5600000578-3649794-image-a-56_1466392389570

357891ED00000578-3649794-Curry_30_of_the_Golden_State_Warriors_shoots_the_ball_as_Draymon-a-90_1466392852598

3579217900000578-3649794-image-a-14_1466405142138

357888F400000578-3649794-image-a-52_1466392121046

35788AB400000578-3649794-image-a-55_1466392140127

35788EAB00000578-3649794-Not_content_with_one_trophy_James_was_also_presented_with_the_Bi-a-60_1466392439230

35792B0600000578-3649794-image-a-3_1466404056090

 

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ Dailymail

 

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត