ប្រណាំងសេះឆ្ពោះទៅរកប្រាក់រង្វាន់ ១,៥ម៉ឺនដុល្លារ នៅវិហារសួគ៌ កាន់តែអស្ចារ្យ!

នូ មករា June 19, 2016


ភ្នំពេញ៖ ការប្រកួតកីឡាប្រណាំងសេះដណ្ដើមពានរង្វាន់ SCT Sport Complex បានក្លាយជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ស្របពេលក្រុមហ៊ុន 7NG ដែលជាអ្នករៀបចំបានត្រៀមប្រាក់រង្វាន់ចំនួន ១៥,០០០ដុល្លារដាក់ឲ្យប្រកួតប្រជែងនៅចុងឆ្នាំ២០១៦នេះ។ ប៉ុន្ដែឥលូវនេះក្រៅពីការប្រកួតដណ្ដើមជ័យលាភីប្រចាំខែក៏មានការនាំចូលសេះអាជីពពីប្រទេសថៃ មកបង្ហាញសមត្ថភាពជូនអ្នកគាំទ្រទស្សនាកម្សាន្ដដែលធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យទៀតផង។

photo_2016-06-19_13-20-14

ជាក់ស្ដែងកាលពីម្សិលមិញ គណៈកម្មការរៀបចំកម្មវិធីប្រកួត បានជ្រើសរើសសេះក្នុងស្រុក ដែលមានសមត្ថភាពប្រមាណជិត ៤០ក្បាលមកប្រណាំងលើទីលាន SCT Sport Complex ដើម្បីដណ្ដើមជ័យលាភី និងប្រាក់រង្វាន់ប្រចាំខែ ។ ប៉ុន្ដែក្នុងឱកាសនោះ ក្រុមហ៊ុន 7NG ដោយមានទំនាក់ទំនងល្អជាមួយម្ចាស់កសិដ្ឋានចិិញ្ចឹមសេះនៅប្រទេសថៃ ក៏បាននាំចូលសេះបង្កាត់ពូជសហរដ្ឋអាមេរិកចំនួន ៨ក្បាលមកប្រណាំងសាកល្បងសមត្ថភាព ក៏ដូចជាបង្ហាញដល់អ្នកទស្សនាកផងដែរ។

photo_2016-06-19_13-19-54

លោកឧកញ៉ា ស្រី ចាន់ថន នាយកក្រុមហ៊ុន 7NG បានមានប្រសាសន៍ថា នេះជាខែទី៦ហើយដែលក្រុមហ៊ុនលោកបង្កើតព្រឹត្តិការណ៍ប្រណាំងសេះនេះ ដោយអនុញ្ញាតឲ្យអ្នកនិយមចូលចិត្តវិស័យកីឡាជិះសេះ ឬអ្នកចេះជិះសេះចូលរួមដោយសេរី ដើម្បីប្រកួតប្រជែងប្រាក់រង្វាន់ប្រចាំខែ ហើយក្រុមហ៊ុនក៏មានការឧបត្ថម្ភសម្រាប់សេះចូលរួមមិនបានជ័យលាភីផងដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ជារៀងរាល់ខែ រាល់ពេលប្រកួតម្ដងៗគណៈកម្មការតែងតែតាមដានសកម្មភាព និងសមិទ្ធផលគ្រប់សេះចូលរួម ដើម្បីចម្រាញ់រកសេះខ្លាំង ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនិងដណ្ដើមប្រាក់រង្វាន់ ១៥,០០០ដុល្លារ នៅចុងឆ្នាំ២០១៦នេះ ។

photo_2016-06-19_13-20-07

ប៉ុន្ដែទន្ទឹមជាមួយភាពជោគជ័យក្នុងការរៀបចំប៉ុន្មាននេះដែរ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីថ្មីមួយទៀត គឺការដាក់ឲ្យមានសេះអាជីពដែលនាំចូលរួមពីប្រទេសថៃ ឬវៀតណាម មកប្រណាំងបង្ហាញសមត្ថភាព ដើម្បីបង្កើនភាពសប្បាយរីករាយនិងធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ចំពោះវិស័យកីឡាប្រណាំងសេះនេះ ក៏ដូចជាជំរុញឲ្យអ្នកជិះសេះខ្មែរ មានឆន្ទៈខិតខំកាន់តែខ្លាំងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជិះសេះ នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងក្លាយជាកីឡាករអាជីព ឬសេះអាជីពដែលមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិនាថ្ងៃអនាគតផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត