ល្បុក្កតោនឹងពង្រឹងខ្លួនកាន់តែខ្លាំងក្នុងចំណោមកងទ័ព ​និងមហាជន

នូ មករា June 19, 2016


ភ្នំពេញ៖ កីឡាល្បុក្កតោដែលជាកីឡាយុទ្ធគុនរាប់រយឆ្នាំរបស់ជនជាតិខ្មែរ និងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ក្នុងការហ្វឹកហាត់នោះ នឹងពង្រឹងខ្លួនកាន់តែខ្លាំងថែមទៀតនៅក្នុងចំណោមមហាជនខ្មែរ និងជាពិសេសនៅក្នុងជួរកងទ័ពតែម្តង ខណៈដែលកីឡានៃសិល្បៈតស៊ូរបស់បុព្វបុរសខ្មែរនេះបានក្លាយជាក្បាច់គុនសម្រាប់កងទ័ពខ្មែរហើយនោះ។

13439099_873391702804741_5689864885993095492_n

ទន្ទឹុមនឹងនេះដែរ ក្នុងគោលបំណងដើម្បីអភិរក្សក៏ដូចជាផ្សព្វផ្សាយអំពីកីឡានេះ ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងចុះអនុស្សារណយោគយល់គ្នាមួយជាមួយនឹងសហព័ន្ធកីឡាល្បុក្កតោកម្ពុជានាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីស្នាក់ការ NOCC ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមជាមួយថ្នាកដឹកនាំសហព័ន្ធកីឡាល្បុក្កតោជាច្រើនរូបទៀត។

13537506_873389722804939_2612548820726960422_n

សូមបញ្ជាក់ថា ក្រោយពីមានការផ្តួចផ្តើម និងជ្រោមជ្រែងពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះកីឡាល្បុក្កតោត្រូវបានដាក់បញ្ចូលទៅក្នុងជួរកងទ័ពដើម្បីធ្វើការហ្វឹកហាត់ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា៖ «សព្វថ្ងៃយើងមានប្រជាជនរាប់ពាន់នាក់កំពុងហ្វឹកហាត់ល្បុក្កតោមែន ប៉ុន្តែវានៅមិនទាន់ទូលំទូលាយនៅឡើយ។ ដូច្នេះខ្ញុំជឿថា បន្ទាប់ពីកងទ័ពយើងយកល្បុក្កតោមកហ្វឹកហាត់វានឹងអាចបណ្តុះស្មារតី និងធ្វើឲ្យមហាជនចាប់អារម្មណ៍ហាត់ល្បុក្កតោឲ្យកាន់តែច្រើនថែមទៀត។ នៅក្នុងជួរកងទ័ព យើងនឹងមានការរៀបចំការហ្វឹកហាត់ឲ្យបានល្អ។ ការហ្វឹកហាត់ក្បាច់គុនល្បុក្កតោនៅពេលនេះ វាគឺជាការចូលរួមចំណែកថែរក្សា និងអភិរក្សកេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុកឲ្យយើង។»

13439190_873391649471413_1764147269883002068_n

ដូច្នះការចុះ MOU នេះគឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាជារឿងដែលពាក់ព័ន្ធនឹងវប្បធម៌ កងទ័ព និងជាការបំផុសស្មារតីរួមឲ្យមហាជនខ្មែរស្រឡាញ់ក្បាច់គុនខ្មែរថែមទៀតផង៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត