Euro 2016: កាលវិភាគសម្រាប់ពូល A

លី រិទ្ធី June 19, 2016


ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 នៅយប់នេះមានការប្រកួតចំនួន ២គូរដែលជាការប្រកួតក្នុងពូល A។ ក្រុមជម្រើសជាតិ អាលប៉ានា និងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ រ៉ូម៉ានី ខណៈក្រុមជម្រើសជាតិបារាំង ដែលក្រុមម្ចាស់ផ្ទះត្រូវប៉ះជាមួយក្រុមជម្រើសជាតិ ស្វីស ដែលការប្រកួតទាំងពីរនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។

សម្រាប់ការប្រកួតនេះក្រុមជម្រើសជាតិបារាំង បានកក់កៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយទៅហើយដូចនេះក្នុងយប់នេះក្រុមនេះនឹងលេងដោយគ្មានសម្ពាធនោះទេ ខណះក្រុមជម្រើសជាតិ ស្វីស ក៏ដូចគ្នាគឹត្រូវការតែស្មើប៉ុណ្ណោះដើម្បីបានកៅអីទៅលេងវគ្គ ១៦ ក្រុមចងុក្រោយ។

តែសម្រាប់ការប្រកួតរវាងក្រុមអាលប៉ានា ជាមួយក្រុមជម្រើសជាតិ រ៉ូម៉ានី វិញ គឹសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីមានឱកាសទៅលេងវគ្គបន្ត។ បច្ចុប្បន្នក្រុមជម្រើសជាតិរ៉ូម៉ានី មាន ១ ពិន្ទុ ដូចនេះប្រសិនជាក្រុមនេះទទួលបានជ័យជម្នះក្នុងយប់នេះនឹងមាន ៤ ពិន្ទុដែលអាចជួយឲ្យក្រុមនេះមានសិទិ្ធទៅលេងវគ្គបន្តក្នុងនាមជាក្រុមលេខ ៣ ដែលលេងល្អជាងគេ ស្របពេលដែលក្រុមជម្រើសជាតិ អាលប៉ានា ក៏ដូចគ្នា។ ដូច្នេះការប្រកួតរវាងក្រុមទាំងពីរនឹងប្រាកដជាជក់ចិត្តជាក់ជាមិនខាន៕

20-06-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត