Euro 2016: លទ្ធផលសម្រាប់ពូល E និង F កាលពីយប់មិញនេះ

លី រិទ្ធី June 19, 2016


ការប្រកួតវគ្គជម្រុះពូលជុំទី២ ក្នុងពូល E កាលពីយប់មិញនេះក្រុមជម្រើសជាតិ បែលហ្សិក បានឡើងមកឈនៅលេខ ២ វិញក្រោយបានយកឈ្នះលើក្រុមជម្រើសជាតិ សាធារណរដ្ឋអៀរឡង់ ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតម៉ោង ៨ យប់។

គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមជម្រើសជាតិ បែលហ្សិក រកបានដោយខ្សែប្រយុទ្ធរបស់ក្លឹប Everton កីឡាករ Lukaku រកបាន ២ គ្រាប់ពោលគឹនៅនាទីទី ៤៨ និង៧០ ខណៈខ្សែបម្រើ Axel Witsel របស់ក្លឹប Zenit Saint Petersburg រកបាន១គ្រាប់នៅនាទីទី ៦១។ ដូចនេះបច្ចុប្បន្នក្រុមជម្រើសជាតិ បែលហ្សិក មាន ៣ ពិន្ទុឈនៅលេង២ នៃតារាងពិន្ទុ ហើយប្រកួតបន្ទាប់របស់ក្រុមនេះក៏ជាប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុតាមពូលដែលនោះគឹក្រុមជម្រើសជាតិ បែលហ្សិក ត្រូវជួបប្រកួតជាក្រុមជម្រើសជាតិ ស៊ុយអែត ដែលការប្រកួតនេះគឺជាការប្រកួតសំខាន់របស់ក្រុមទាំងពីរព្រោះក្រុមណាឈ្នះក្រុមនោះនឹងមានសិទ្ធិឡើងទៅវគ្គ ១៦ ក្រុមបន្ត។

ចំណែកឯការប្រកួតក្នុងពូល F កាលពីយប់មិញវិញ គឹស្មើទាំងពីរគូរតែម្តង ពោល គឺក្រុមបាល់ទាត់ជម្រើសជាតិ ប៉រទុយហ្គាល់ ស្មើគ្នា ០-០ ជាមួយក្រុមជម្រើសជាតិនៃប្រទេស អូទ្រីស ខណៈក្រុមជម្រើសជាតិអ៊ីស្លង់ ស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិ ហុងគ្រី។

សម្រាប់ការស្មើគ្នានេះធ្វើឲ្យការប្រកួតពូល F កាន់តែស្វិតស្វែងព្រោះក្រុមទាំង ៤ មិនទាន់មានក្រុមធានាថានឹងឡើងនោះទេ ពោលគឹក្រុម ហុងគ្រី មាន ៤ ពិន្ទុ ឈនៅលេង ១ និង ក្រុម អ៊ីស្លង់ និង ប៉រទុយហ្គាល មាន ២ ពិន្ទុឈនៅលេខ ២ និង លេខ៣។  សម្រាប់ការប្រកួតប៉រទុយហ្គាល ជាមួយក្រុម អូទ្រីស កាលពីយបើមិញនេះ ក្រុមទាំងងពីរសុទ្ធតែមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក រហូត នៅនាទី៧៩ ក្រុមជម្រើសជាតិ ប៉រទុយហ្គាល់ មានឱកាសមាស បានបាល់ប៉េណាល់ទី ១ គ្រាប់តែប្រធានក្រុម Ronaldo ធ្វើមិនបានសម្រេច។

រីឯលទ្ធផល ១ គូទៀតក្រុមជម្រើសជាតិអ៊ីស្លង់ ស្មើគ្នា ១-១ ជាមួយហុងគ្រី។ ១គ្រាប់ របស់អ៊ីស្លង់គឺជាការ ទាត់បាល់ប៉េណាល់ទីរបស់កីឡាករ Gylfi Sigurdsson នៅនាទីទី ៤០ ខណៈសល់២នាទីជិតអស់ ៩០ នាទីទៅហើយកីឡាករ Birkir Saevarsson របស់អ៊ីស្លង់ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៨៨។

គួរបញ្ជាក់ផងដែរថាសម្រាប់ពូលនេះនៅក្នុងការប្រកួតជុំទី ៣ ដែលជាការប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុនោះ ក្រុមទាំងអស់គឺត្រូវការឈ្នះដើម្បីធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចងុក្រោយ ឬបាន លេខ៣ ផងដែរ៕

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត