សូហ្វតេន្នីសត្រៀមខ្លួនចូលរួម 2nd Tour Solf Tennis Championship នៅបាងកក

នូ មករា June 18, 2016


ភ្នំពេញ៖ សប្ដាហ៍ក្រោយនេះសហព័ន្ធកីឡាសូហ្វតេន្នីស នឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៨រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 2nd Tour Solf Tennis Championship នៅទីក្រុងបាងកក ប្រទេសថៃ។

លោកឧត្តមសេនីយ៍ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានឲ្យដឹងថាកម្ពុជាធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ម្ដងហើយកាលពីឆ្នាំកន្លងទៅដោយដណ្ដើមបានមេដាយប្រាក់មួយគ្រឿងលើវិញ្ញាសាក្រុម និងមេដាយសំរិទ្ធចំនួន ៧ គ្រឿងផងដែរ។ សម្រាប់ឆ្នាំនេះលោកនៅតែមានជំនឿចិត្តថាកីឡាករ-កីឡាការិនីរបស់លោកនឹងរកបានមេដាយម្ដងទៀតហើយអាចនឹងបានច្រើនជាងលើកមុនផងព្រោះពេលនេះកីឡាករ-កីឡាការិនីកម្ពុជាកាន់តែមានសមត្ថភាពជាងមុនហើយ។

photo_2016-06-17_11-16-32 [800x600]

នៅក្នុងព្រឹត្តិការណ៍នេះដែរ កម្ពុជាត្រៀមខ្លួនរួចហើយក្នុងការលេងលើវិញ្ញាសាប្រកួតជាក្រុមបុរស-នារី វិញ្ញាសាឯកត្តជនបុរស-នារី ការប្រកួតតាមប្រភេទអាយុលើវិញ្ញាសាវាយទោលសម្រាប់ប្រភេទអាយុក្រោម១៥ឆ្នាំ ក្រោម១៨ ឆ្នាំ និង ក្រោម២១ឆ្នាំ វិញ្ញាសាវាយគូបុរស នារីក្នុងប្រភេទអាយុក្រោម១៨ឆ្នាំ និង ក្រោម២១ឆ្នាំ និងត្រៀមវិញ្ញាសាវាយគូចម្រុះ(បុរស-នារី) ចំនួន ៣ គូទៀតផងដែរ៕

featured33

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត