UEFA នឹងបើកការសើុបអង្កេតជុំវិញការគប់ភ្លើងចូលទីលានកាលពីយប់មិញនេះ

លី រិទ្ធី June 18, 2016


នៅក្នុងកាប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប កាលពីយប់មិញនេះក្នុងការប្រកួតរវាងក្រុមជម្រើសជាតិក្រូអាត និងក្រុមជម្រើសជាតិ ឆេកនោះ ក្រុមអ្នកគាំទ្ររបស់ប្រទេសក្រូអាតបានគប់ភ្លើងចូលក្នុងទីលានដែលធ្វើឲ្យការប្រកួតផ្អើកប៉ុន្មាននាទី។

ការគប់ភ្លើងនេះកើតឡើងនៅពេលដែលក្រុមជម្រើសជាតិ ក្រូអាត កំពុងតែនាំមុខ ២-១ តែការប្រកួតត្រូវបានផ្អាកនៅក្នុងតង់ទី២ បន្ទាប់ពីអ្នកគាំទ្រក្រុមជម្រើសជាតិក្រូអាត បានគប់ដុំភ្លើង និងផាវយ៉ាងច្រើនមកលើទីលាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនោះ ក៏បានវាយអ្នកមើលការខុសត្រូវការប្រកួតម្នាក់ផងដែរ។ ក្រោយការកើតហេតុនេះក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត កំពុងប្រឈមនឹងការពិន័យរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេ បានគប់ដុំភ្លើង និងផាវចូលក្នុងទីលាន អំឡុងពេលប្រកួត Euro 2016 ទល់នឹងក្រុមសាធារណរដ្ឋឆេកយប់មិញ។

UEFA នឹងចាប់ផ្តើមចាត់វិធានការចំពោះទង្វើនឹងមិនសមរម្យនេះនៅថ្ងៃសៅរ៍ខាងមុខនេះ ក្រោយទទួលបានរបាយការណ៍ពីអាជ្ញាកណ្ដាលលោក Mark Clattenburg ៕

3568A2E100000578-3647072-image-a-80_1466189369248

3568A30900000578-3647072-image-a-1_1466189443518

3568B6BF00000578-3647072-image-a-70_1466188295996

3568B85900000578-3647072-image-a-62_1466188024749

3568C2EA00000578-3647072-image-a-72_1466188424187

3568C17100000578-3647072-image-a-4_1466189451634

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Dailymail.co.uk

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត