មហាផ្ទៃប្រមូលមេដាយមាសទាំងអស់ក្នុងការប្រកួតសូហ្វតេន្នីសថ្នាក់ជាតិឆ្នាំនេះ

នូ មករា June 17, 2016


ភ្នំពេញ៖ ការប្រកួតកីឡាសូហ្វតេន្នីស (Solf Tennis) ជើងឯកជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនាមកនោះបានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី១៧ ខែមិថុនា នេះ ដោយកម្មវិធីបិទបានទទួលការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាដើម្បីបំពាក់មេដាយជូនដល់បណ្តាជ័យលាភីទាំងអស់។ សម្រាប់ការប្រកួតនៅក្នុងឆ្នាំនេះ មានក្លឹបចំនួន ៨ បានចូលរួម ដែលមានកីឡាករ ៦១នាក់ និង កីឡាការិនី ៣១នាក់បានបង្ហាញខ្លួន និងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត។

photo_2016-06-17_11-17-16 [800x600]

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីបានឲ្យដឹងថាមានវិញ្ញាសាចំនួន ៩ ដែលត្រូវបានដាក់ឲ្យប្រកួតក្នងុឆ្នាំនេះ ហើយក្រុមអត្តពលិកមកពីក្រសួងមហាផ្ទៃបានក្លាយជាជើងឯកលើគ្រប់វិញ្ញាសាទំាងអស់ ដោយបានប្រមូលគ្រប់មេដាយមាសតែម្ដង ដែលជ័យលាភីទាំងនោះរួមមាន៖

  • វិញ្ញាសាម្នាក់ទល់ម្នាក់បុរសអាយុក្រោម១៥ឆ្នាំ មេដាយមាសបានលើកីឡាករ សាយ សុចិត្រា (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាម្នាក់ទល់ម្នាក់នារី មេដាយមាសបានលើកីឡាការិនី រិន សុធារី (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាវាយគូចម្រុះបានទៅកីឡាករ ជា សែនវិស្សុត និង កីឡាការិនី ម៉េត ម៉ារីយ៉ាន (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៨ឆ្នាំមេដាយមាសបានលើ ជា សែនវិស្សុត (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាម្នាក់ទល់ម្នាក់បុរសក្របខណ្ឌ ខ មេដាយមាសបានលើកីឡាករ យី សរសារិទ្ធ (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាវាយគូបុរសក្របខណ្ឌ ខ មេដាយមាសបានទៅកីឡាករ វិញ សុភា និង សុខ វិចិត្រ (ក្រសួងមហាផ្ទៃ)
  • វាយម្នាក់ទល់ម្នាក់បុរស ក្របខណ្ឌ ក មេដាយមាសកីឡាករ កាន់ សោភ័ណ្ឌ (ក្រសួងមហាផ្ទៃ)
  • វាយគូបុរស ក្របខណ្ឌ ក មេដាយមាសកីឡាករ កាន់ សោភ័ណ្ឌ និង អន សម្បត្តិ (ក្រសួងមហាផ្ទៃ)
  • វិញ្ញាសាវាយជាក្រុមមេដាយមាសក្រសួងមហាផ្ទៃ មេដាយប្រាក់អគ្គស្នងការនគរបាលជាតិ និង មេដាយសំរិទ្ធបានលើក្រសួងការពារជាតិ

TR15

softtennis

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត