Euro 2016: លទ្ធផលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ពូល B និង C

លី រិទ្ធី June 17, 2016


ការប្រកួតរវាងក្រុមជម្រើសជាតិ អង់គ្លេស ជាមួយនឹងក្រុមជម្រើសជាតិ វែលស៍ កាលពីយប់មិញនេះពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងជាពិសេស ក្រុមជម្រើសជាតិអង់គ្លេស ធ្វើបានយ៉ាងល្អដោយខំសម្រុករហូតរកបានគ្រាប់បាល់តាមស្មើ និងគ្រាប់បាល់ជ័យជម្នះ។ ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះជម្រើសជាតិវែលស៍ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួត Euro 2016 កលពីយប់មិញនេះ។

គ្រាប់បាល់នាំមុខ ១ គ្រាប់របស់ក្រុមជម្រើសជាតិ វែលស៍ រកបានដោយកីឡាករ Gareth Bale របស់ក្លឹប Real Madrid ដោយការស៊ុត Free-Kick ពីចម្ងាយយនៅនាទីទី៤២។ ចូលតង់ទី ២ ក្រុមជម្រើសជាតិអង់គ្លេសបានផ្លាស់ប្តូរកីឡាករ Jamie Vardy និងកីឡាករ Daniel Sturridge ចូលដោយធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេស វាយសម្រុកកាន់តែខ្លាំងជាមួយនឹងកម្លាំង។

កីឡាករ Jamie Vardy ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Leicester City រកបានគ្រាប់បាល់តាមស្មើឲ្យអង់គ្លេស នៅនាទី៥៦ និងខ្សែប្រយុទ្ធ Daniel Sturridge របស់ក្លឹប Liverpool រកបានគ្រាប់បាល់ជ័យជម្នះឲ្យអង់គ្លេស នៅនាទីទី ៩០+២។

រីឯកាប្រកួតនៅក្នុងពូល C វិញក្រុមជម្រើសជាតិអាល្លឺម៉ង់ បានត្រឹមស្មើគ្នា ០-០ ជាមួយនឹងក្រុមជម្រើសជាតិ ប៉ូឡូញ ខណៈក្រុមជម្រើសជាតិ អ៊ុយក្រែន ចាញ់ក្រុម អៀកឡង់ខាងជើង ២-០។ ដូចនេះបច្ចុប្បន្នក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងក្រុមជម្រើសជាតិ ប៉ូឡូញ មាន ៤ ពិន្ទុ ស្របពេលដែលក្រុមជម្រើសជាតិ អៀកឡង់ខាងជើង មាន ៣ ពិន្ទុ។ លោកអ្នកអាចទស្សនាវីដេអូទាំងប្រកួតបាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត