លោក Joachim Low ដែលជាគ្រូបង្វឹងក្រុមជម្រើសជាតិ អាល្លឺម៉ង់ សុំទោសចំពោះកាយវិការមិនសមរម្យក្នុងការប្រកួត Euro 2016

លី រិទ្ធី June 16, 2016


លោក Joachim Low ដែលជាគ្រូបង្វឹងក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានសុំទោសចំពោះកាយវិការមិនសមរម្យរបស់លោក ក្រោយកាមេរ៉ា ទូរទស្សន៍ចាប់បានលោកយកដៃលូកចូលខោក្នុងអំឡុងការប្រកួត ដែលអាល្លឺម៉ង់ ឈ្នះអ៊ុយក្រែន ២-០ កាលប្រកួតដំបូង Euro 2016។

ក្រោយការចាប់បានដោយកាមេរ៉ាទូរទស្សន៍រួចមក នៅលើបណ្តាញសង្គមបានចែកចាយរួបភាព និងវីដេអូ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងវិស័យបាល់ទាត់។

លោក Low ដែលមានវ័យ ៥៦ ឆ្នាំ បាននិយាយថា៖ “ខ្ញុំបានឃើញរូបភាពហើយ ហើយពេលខ្លះអ្នកធ្វើអ្វីមួយដោយការភ្លេចខ្លួន រឿងបានកើតឡើងហើយ ខ្ញុំពិតជាសុំទោសចំពោះរឿងនេះ។ ខ្ញុំនឹងមិនធ្វើឲ្យមានរឿងដូចនេះកើតឡើងទៀតនោះទេ”។

ខ្សែប្រយុទ្ធ កីឡាករ Lukas Podolski ក៏បានចេញមកបកស្រាយផងដែរថានេះជារឿងចៃដន្យតែប៉ុណ្ណោះ មិនមែនមានរឿងអ្វីធំនោះទេ។ គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ូលូញ ក្នុងការប្រកួតពូល C នាម៉ោង ២ រំលងអធ្រាត្រផងដែរ៕

_89992160_low-main

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត