អង់គ្លេស⁣⁣⁣⁣⁣ ឬ វែលស៍ ទទួលបាន ៣ ពិន្ទុក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប យប់នេះ!!!

លី រិទ្ធី June 16, 2016


ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនៅក្នុងយប់នេះប្រាកដជាជក់ចិត្តដោយក្រុមជម្រើសជាតិ បារាំង និងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ វែលស៍ ជាលើកទី ១០៤ នាវេលាម៉ោង ៨ យប់ នាកីឡដ្ឋាន Stade Bollaert-Delelis នាទីក្រុង Lens នៃប្រទេសបារាំង។

ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ១០៣ ដង ដែលក្នុងនោះក្រុមជម្រើសជាតិ អង់គ្លេស បានយកឈ្នះចំនួន ៦៨ ដង និង ក្រុមជម្រើសជាតិ វែលស៍ឈ្នះចំនួន ១៤ ដង។ ក្នុងជំនួប ៤ ដង ចុងក្រោយគឺក្រុមជម្រើសជាតិ អង់គ្លេស ឈ្នះទាំង ៤ ប្រកួត។

-សម្រាប់កីឡាករជម្រើស ១១ នាក់ដំបូងដែលអាចនឹងបង្ហាញខ្លួនក្នុងរាត្រីមាន៖

ក្រុមជម្រើសជាតិ អង់គ្លេស Hart; Walker, Smalling, Cahill, Rose; Alli, Dier, Rooney; Lallana, Kane, Sterling

ក្រុមជម្រើសជា វែលស៍ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu

-មតិគ្រូបង្វឹងមុនការប្រកួត

លោក Roy Hodgson អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អង់គ្លេស បាននិយាយថា៖ នេះជាការប្រកួតមួយដ៏ល្អ មនុស្សជាច្រើនជាពិសេសជនជាតិអង់គ្លេសទាំងអស់ សុទ្ធតែចង់ទស្សនាការប្រកួតមួយនេះ។ ជាការពិតការប្រកួតនេះគឺជាការប្រកួតរវាងបងប្អូន ដែលជាការប្រកួតមួយដែលលោកអ្នកមិនអាចរំលងបាន។ យើងមិនរំពឹងក្នុងការផ្លាស់ប្តូរទម្រង់លេងរបស់យើងនោះទេ ពួកគេស្គាល់កីឡាកររបស់យើងច្បាស់ ហើយពួកគេក៏មិនមានសម្ពាធច្រើននោះដែរ ជាធម្មតានៅពេលដែលក្រុមដែលឈ្នះមួយប្រកួតរួចទៅហើយ។ តែទោះជាយ៉ាងណាយើងនឹងព្យាយាមដើម្បីឈ្នះការប្រកួតនេះឲ្យបាន។

លោក Chris Coleman អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ វែលស៍ ក៏បានប្រាប់ផងដែរថា៖ យើងត្រៀមខ្លួនរួចជាស្រេច ហើយនេះគឹរំពឹងលើការលេងរបស់យើងហើយនៅថ្ងៃនេះ។ ប្រសិនជាយើងបានទៅលេងវគ្គបន្តនោះប្រាកដជារឿងល្អ។ នេះជាការប្រកួតប្រជែងមួយដ៏ធំរបស់យើង។ ប្រសិនជាយើងឈ្នះ ប៉ុន្តែប្រសិនបើមិនឈ្នះក៏យើងនៅមានឱកាសម្តងទៀតដែល។ យើងមានឱកាសដើម្បីធ្វើរឿងពិសេស យើងត្រូវតែមានទំនុកចិត្ត នេះមិនមែនជាពេលដែលយើងត្រូវគិតអ្វីមិនគួរនោះទេ។ អ្វីដែលសំខាន់នោះយើងត្រូវក្តាប់ឱកាសដែលយើងមានឲ្យបានក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកួតនេះនៅក្នុងពូល C ក៏មាន ២ ប្រកួតផងដែរដេលក្នុងនោះក្រុមជម្រើសជាតិ អ៊ុយក្រែន ជួបជាមួយក្រុម អៀងឡង់ខាងជើង នៅវេលាម៉ោង ១១ យប់ ខណៈក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងត្រូវជួបជាមួយក្រុម ប៉ូឡូញនៅម៉ោង ២ រំលងអធ្រាត្រ៕

16-06-2016

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត