Euro 2016: លទ្ធផលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ពូល A និង B

លី រិទ្ធី June 16, 2016


ក្រុមជម្រើសជាតិនៃប្រទេស បារាំង ធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 ក្រោយបានយកឈ្នះលើក្រុមជម្រើសជាតិ អាល់បានី ក្នុងលទ្ធផល ២-០ នៅចុងម៉ោងនាទីទី ៩០+ ទាំង ២ គ្រាប់។ គ្រាប់បាល់ទាំងពីររបស់ក្រុមជម្រើសជាតិបារាំងដែលរកបាននៅចុងម៉ោងនោះគឹរកបានដោយកីឡាករ Antoine Griezmann របស់ក្លឹប Atletico Madrid នៅនាទីទី៩០ និងកីឡាករ Dimitri Payet របស់ក្រុម West Ham នាទីទី ៩០+៦។ កាឈ្នះនេះជួយឲ្យក្រុមជម្រើសជាតិ បារាំង ឈរនៅកំពូលតារាងពូល A ដោយ ២ ប្រកួត ឈ្នះ ២ ប្រកួត មាន៦ពិន្ទុ និងធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយ។

ចំណែកឯការប្រកួតក្នុងពូល A មួយគូរទៀតគឺក្រុមជម្រើសជាតិ រ៉ូម៉ានី បានត្រឹមស្មើគ្នា ១-១ ជាមួយនឹងក្រុមជម្រើសជាតិ ស្វីស។ គ្រាប់របស់ក្រុមជម្រើសជាតិ រ៉ូម៉ានី រកបានដោយកីឡាករ Stancu នៅនាទីទី ១៨ ដោយបាល់ពិន័យ ១១ ម៉ែត្រ និង គ្រាប់របស់ក្រុមស្វីសរកបានដោយកីឡាករ Mehmedi នៅនាទីទី ៥៧។

រីឯពូល B មានមួយប្រកួតកាលពីយប់មិញនេះដោយក្រុមជម្រើសជាតិ រុស្សី បានចាញ់ក្រុមជម្រើសជាតិ ស្លូវ៉ាគី ក្នុងលទ្ធផល ២-១។ គ្រាប់បាល់របស់ក្រុម រុស្សីរកបានដោយកីឡាករ Glushakov នៅនាទីទី ៨០ និងគ្រាប់បាល់របស់ក្រុមជម្រើសជាតិ ស្លូវ៉ាគី រកបានដោយកីឡាករ Weiss នៅនាទីទី ៣២ និង កីឡាករ Hamsik នៅនាទីទី ៤៥៕

13417609_847550985349119_7332015539636665223_n

13450055_847550935349124_1178580664748580049_n

13445491_847550972015787_3881501255175522770_n

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត