Euro 2016: លទ្ធផលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ពូល F

លី រិទ្ធី June 15, 2016


នៅក្នុងការប្រកួតវគ្គជម្រុះពូល F កាលពីយប់មិញនេះ ក្រុមជម្រើសជាតិប៉ទុយហ្គាល់ បញ្ចប់ទៅក្នុងលទ្ធផល ១-១ ជាមួយក្រុមជម្រើសជាតិអ៊ីស្លង់។

កីឡាករដែលរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ ស៊ុតដោយខ្សែបម្រើ របស់ក្រុម Fenerbahçe កីឡាករ Nani នៅនាទីទី ៣១ ខណៈក្រុមជម្រើសជាតិ អ៊ីស្លង់តាមបានស្មើិវិញនៅនាទីទី ៥០ ដោយខ្សែបម្រើ កីឡាករ Birkir Bjarnason របស់ក្រុម FC Basel។ នេះជាលើកដំបូងដែលក្រុមជម្រើសជាតិ អ៊ីស្លង់ប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ក្នុងការប្រកួត Euro។ ខណៈកីឡាករ Cristiano Ronaldo បង្កើតកំណត់ត្រាថ្មីដោយបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប៉ទុយហ្គាល់ ១២៧ប្រកួត ស្មើជាមួយកីឡាករ Luis Figo។

ចំណែកឯការប្រកួតរវាងក្រុមជម្រើសជាតិហុងគ្រី ជាមួយក្រុមជម្រើសជាតិ អូទ្រីស វិញ លទ្ធផលចុងក្រោយក្រុមជម្រើសជាតិ ហុងគ្រីបានយកឈ្នះលើក្រុមជម្រើសជាតិអូទ្រីស ២-០។  នៅក្នុងការប្រកួតនេះ ក្រុមជម្រើសជាតិ ហុងគ្រី ធ្វើការវាយសម្រុកទៅក្រុមជម្រើសជាតិ អូទ្រីស ជាខ្លាំងតែត្រូវរង់ចាំរហូតដល់នាទីទី ៦២ ទើបកីឡាករខ្សែប្រយុទ្ធ SzaLai រកបានគ្រាប់បាល់នាំមុខឲ្យក្រុម ហើយគ្រាប់ទី ២ រកបានដោយកីឡាករ Stieber នៅនាទីទី ៨៧៕ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត