យូដូកម្ពុជាគ្រោងចេញទៅប្រកួតអន្តរជាតិនៅថៃដែលមានជាង ២០ ប្រទេសចូលរួម

នូ មករា June 14, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាយូដូអន្តរជាតិដែលមានប្រទេសជាង ២០ចូលរួមប្រកួតនឹងត្រូវចាប់ផ្ដើមក្នុងខែសីហាខាងមុខនេះ ខណៈដែលម្ចាស់ផ្ទះថៃ មិនទាន់បានកំណត់ថ្ងៃប្រកួតច្បាស់លាស់នៅឡើយនោះទេ ដោយសារតែមានបញ្ហាជាន់ថ្ងៃប្រកួតអន្តរជាតិដូចគ្នាជាមួយនឹងប្រទេសសឹង្ហបុរី។

អគ្គលេខាធិការសហព័ន្ធកីឡាយូដូកម្ពុជា លោកឡាច វុទ្ធី បានប្រាប់កាលពីយប់ម្សិលមិញនេះថា៖ «ខាងសហព័ន្ធកីឡាយូដូ របស់ថៃបានផ្ញើលិខិតអញ្ជើញក្រុមកីឡាករ កីឡាការិនី កម្ពុជាទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់អន្តរជាតិដែលមានជាង ២០ប្រទេសចូលរួមប្រកួតប្រជែង ប៉ុន្តែមកដល់ពេលនេះ ខាងប្រទេសថៃ មិនទាន់បានកំណត់ថ្ងៃប្រកួតនៅឡើយទេ ដោយខាងសហព័ន្ធកីឡាយូដូរបស់ប្រទេសសឹង្ហបុរីបានស្នើសុំភាគីថៃ លើកពេលប្រកួតសិនដោយសារប្រទេសនេះជាប់រៀបចំការប្រកួតជើងឯកអាស៊ីក្របខណ្ឌនិស្សិត ឬ  ASEAN University Games។ ដោយឡែកសម្រាប់ការប្រកួតនេះ ភាគីកម្ពុជានឹងបញ្ជូនកីឡាករទៅ ៦រូបដែលមើលទៅមានសមត្ថភាពក្នុងការដណ្ដើមយកមេដាយមកជូនជាតិបាន។»

13436176_1212649928745815_2061219140_n

លោកអគ្គលេខាធិការក៏បានបញ្ជាក់ផងដែរថា ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រុមអត្តពលិកយូដូទាំង ៦រូបបានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញ ហើយមានការរីកចម្រើនល្អជាងមុន ទន្ទឹមនឺងនេះ សហព័ន្ធក៏បានដាក់ចេញនូវផែនការហ្វឹកហាត់ជាលក្ខណៈជម្រើសជាតិ ដោយពួកគេត្រូវបំពេញកាតព្វកិច្ចក្នុងការហ្វឹកហាត់១ថ្ងៃ ២ពេល គឺនៅព្រឹក និងល្ងាច និងបានដំណើរការទៅដោយទៀងទាត់ជានិច្ច។ បើគិតត្រឹមខែមិថុនានេះ សហព័ន្ធបានដាក់ផែនការហ្វឹកហាត់រយៈពេល ៣ខែមកហើយ និងដោយមានការឃ្លាំមើលពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាសេនាការបស់ក្រសួងអប់រំយុវជននិងកីឡាជាប់ជាប្រចាំផងដែរ៕

អត្្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត