ប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៦ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ

នូ មករា June 14, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសឲ្យដឹងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៦ នឹងរៀបចំនៅចុងសប្ដាហ៍នេះហើយ ពោលគឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ នៅលើទីលានក្នុងបរិវេណពហុកីឡដ្ឋានជាតិ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានឲ្យដឹងថា សម្ដេចក្រឡាហោម បានសម្រេចជាគោលការណ៍ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំដ៏ធំនេះហើយ។ លោកបន្ដថា ឆ្នាំនេះការប្រកួតនឹងមានទ្រង់ទ្រាយធំជាងមុន ដោយពង្រីកវិញ្ញាសាប្រកួតរហូតដល់ ៧វិញ្ញាសា ខណៈឆ្នាំកន្លងទៅមានត្រឹម ៥វិញ្ញាសាប៉ុណ្ណោះ។

Petong (2)

ចំពោះវិញ្ញាសា ដែលសហព័ន្ធបានកំណត់សម្រាប់ដាក់ឲ្យប្រកួតនាពេលខាងមុខ រួមមាន៖ ប្រកួត ៣នាក់ ទល់នឹង ៣នាក់ ផ្នែកបុរស និងនារី ។ ប្រកួត ១នាក់ ទល់នឹង ១នាក់ ផ្នែកយុវជន និងយុវនារីអាយុក្រោម ១៧ឆ្នាំ។ វិញ្ញាសាប្រកួតចម្រុះបុរស-នារី ៣នាក់ ទល់នឹង៣នាក់ ។ វិញ្ញាសាវ័យចាស់ប្រកួត ៣នាក់ ទល់នឹង ៣នាក់ រួមទាំងការប្រកួតដណ្ដើមពានរង្វាន់សមាគម ៣នាក់ ទល់នឹង ៣នាក់ផងដែរ។

Petong (3)

ជាងនេះទៅថ្នាក់ដឹកនាំសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ក៏គ្រោងនឹងបង្កើនប្រាក់រង្វាន់ជ័យលាភីដើម្បីបង្កើនការជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទៀតផង ។ នេះជាលើកឡើងរបស់លោក សូម៉ៃ សុខគា ។ លោកបានចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយសម្រាប់ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Petong (1)

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត