Euro 2016៖ ប៉ទុយហ្គាល ប៉ះ អីុស្លង់ ខណៈ អូទ្រីស ជួប ហុងគ្រី យប់នេះ

លី រិទ្ធី June 14, 2016


សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុប Euro 2016 នៅយប់នេះមានការប្រកួតចំនួន ២ គូរប៉ុណ្ណោះពោលគឹការប្រកួតពូល F គឺជាការជួបគ្នារវាងប្រទេស ប៉ទុយហ្គាល នឹងត្រូវជួបប្រកួតជាមួយក្រុម អ៊ីស្លង់ ខណៈអូទ្រីស ជួប ហុងគ្រី។

សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិ ប៉ទុយហ្គាល និងក្រុមជម្រើសជាតិ អ៊ីស្លង់ ក្រុមទាំងពីរធ្លាប់ជួបគ្នានៅក្នុងការប្រកួតវគ្គ Euro Cup Qualification កាលពីឆ្នាំ ២០១១ រួចទៅហើយ ដោយកាលនោះក្រុម ប៉ទុយហ្គាល ឈ្នះទាំងពីរប្រកួត ពោលគឺឈ្នះក្នុងលទ្ធផល ៣-១ និង ៥-៣។

សម្រាប់ក្នុងការប្រកួតយប់ននេះកីឡាករដែលអាចនឹងជាប់ជម្រើស ១១ នាក់ដំបូងមាន៖

-ក្រុមប៉ទុយហ្គាល
Rui Patrício; Vieirinha, Bruno Alves, Pepe, Raphäel Guerreiro; João Mário, Danilo, João Moutinho, Adrien Silva; Nani, Cristiano Ronaldo.
សម្រាប់កីឡាករ Quaresma គឹមិនទាន់ច្បាស់ថាអាចចូលលេងបាននោះទេដោយសារតែមានបញ្ហា hamstring

2375133_w1

-ក្រុមអ៊ីស្លង់

Halldorsson; Sævarsson, R Sigurdsson, Árnason, Skúlason; Gudmundsson, G Sigurdsson, Gunnarsson, Bjarnason; Sigthórsson, Finnbogason.

151012121556-iceland-euro-2016-super-169

-សំដីរបស់គ្រូបង្វឹង៖

លោក Fernando Santos គ្រូបង្គោលក្រុមជម្រើសជាតិ ប៉ទុយហ្គាល បាននិយាយថា៖ “កីឡាករទាំងអស់សុទ្ធតែចង់ចាប់ផ្តើការប្រកួតឆាប់ៗ ហើយយើងទាំងអស់គ្នាពិតជាចង់ប្រកួតឲ្យបានល្អដូចនេះគោលដៅរបស់យើងគឺនៅដដែលគឺត្រូវតែឈ្នះគ្រប់ការប្រកួតទាំងអស់។”

“ក្រុមអ៊ីស្លង់ មិនត្រឹមតែមានកាយសប្បាទារឹងមាំនោះទេ ពួកគេខ្លាំង តិចនិចល្អ និងរៀបចំបានល្អ។ ពួកគេយល់ច្បាស់ថាតើពេលណាត្រូវការពារ និងពេលណាត្រូវវាយសម្រុក ហើយពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយកឈ្នះលើក្រុមយើងឲ្យបាន។ ”

លោក Lars Lagerbäck គ្រូបង្វឹង អ៊ីស្លង់ ក៏បាននិយាយផងដែរថា៖ “យើងទាំងអស់គ្នាសុទ្ធតែដឹងថាកីឡាករ Ronaldo គឺជាកីឡាករកំពូលមួយរូប ហើយយើងត្រូវលេងជាមួយក្រុមទាំងមូល តែយើងក៏នឹងព្យាយាមរារាំងកីឡាកររូបនេះដែរ។”

រីឯមួយគូរទៀតក្នុងពូល F  នេះក្រុម អូទ្រីស នឹងត្រូវជួបប្រកួតជាមួយក្រុម ហុងគ្រី នៅវេលាម៉ោង ១១ យប់៕

02

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត