លទ្ធផល និងតារាងពិន្ទុនៃការប្រកួត Toyota Thai League 2016 សប្តាហ៍ទី ១៥

លី រិទ្ធី June 14, 2016


ក្រោយការប្រកួតសប្តាហ៍ទី ១៥ នៃការប្រកួតពានរង្វាន់ Toyota Thai League បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយបានយកឈ្នះលើក្លឹប Chainat ក្នុងលទ្ធផល ២-០។ កីឡាករ Teerasil ជាកីឡាករដែលជួយឲ្យក្លឹប Maungthong United នាំមុខគូរប្រកួតតាំងពីនាទីទី៤ នៃការប្រកួត ហើយនៅនាទីទី ២៤ កីឡាករ N’Dri ជាអ្នករកបានគ្រាប់បាល់ទី ២ ដែលជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតជួយឲ្យក្លឹប Maungthong United ទទួលបាន ៣ ពិន្ទុក្នុងសប្តាហ៍ទី ១៥ នេះ។ ក្លឹប Muangthong United មកដល់ពេលនេះគឺបានឈ្នះ ១០ ប្រកួតជាប់គ្នាហើយ។

ចំណែកឯជើងឯកលីកកំពូលនៃប្រទេសថៃ Buriram នៅក្នុងសប្តាហ៍នេះបានទទួលបរាជ័យសាជាថ្មីក្រោយចាញ់ក្លឹប Rachaburi ក្នុងលទ្ធផល ១-០ ដែលជួយឲ្យក្លឹបឈ្នះក្លឹប Buriram United ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ គ្រាប់បាល់របស់ក្លឹប Rachaburi គឺរកបានដោយកីឡាករ Yannick នៅនាទីទី ៤៥+១។ ជ័យជម្នះរបស់ក្លឹប Ratchaburi ជួយឲ្យក្លឹបនេះឡើងមកឈនៅលេខ ៦ ខណៈក្លឹប Buriram នៅឈលេខ ៤ ដោយនៅពីក្រោយក្លឹប Muangthong United ដែលឈនៅកំពូលតារាង ១១ ពិន្ទុ។ ចំណែកឯក្លឹប Bangkok Glass និងក្លឹប Bangkok United ក៏ទទួលបានជ័យជម្នះលើគូប្រកួតរបស់ខ្លួនផងដែរក្នុងសប្តាហ៍ទី ១៥ នេះ៕ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១៥៖

13406797_1597718753853086_4273084753716334794_n
13413672_1598029437155351_5359155388286394970_n
13442171_1598029607155334_5271685270863215385_n

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត