អត្តពលិករត់ប្រណាំង ៦ រូបត្រៀមខ្លួនចូលរួម ASEAN University Games 2016

នូ មករា June 13, 2016


ភ្នំពេញ៖ ក្នុងដើមខែកក្កដាខាងមុខនេះ សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា នឹងបញ្ជូនកីឡាករ ៤រូប រួមជាមួយកីឡាការិនី ២ ដើម្បីទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ក្របខណ្ឌនិស្សិត ឬ ASEAN University Games 2016 នៅប្រទេសសិង្ហបុរី ។

ក្នុងដំណើរនៃការចេញទៅប្រកួតនេះ គឺស្របពេលដែល សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា បានដាក់ចេញផែននូវយុទ្ធសាស្ត្រ និងសកម្មភាពរបស់ខ្លួនរួចជាស្រេចក្នុងការអនុវត្តដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសសម្រាប់ត្រៀមឆ្ពោះទៅរកការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ផងដែរនោះ។ ដោយឆ្នាំនេះកីឡាករអត្តពលកម្មទាំងក្រុមយុវជន និងថ្នាល កំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្មភាពដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្លួនសម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើនដូចជាការប្រកួតស៊ីហ្គេមជាដើម។

IMG_6708

ព្រមគ្នានេះដែរ ដើម្បីត្រៀមប្រកួតក្នុងព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិទាំងអស់នេះ សហព័ន្ធទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំសម្រាប់ធ្វើការប្រមូលផ្តុំក្រុមជម្រើសជាតិដើម្បីធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព និងបច្ចេកទេស ដោយក្នុងនោះមានក្រុមពេញវ័យចំនួន១០នាក់ និងក្រុមថ្នាលចំនួន៨នាក់។

ជាមួយគ្នានេះ សហព័ន្ធក៏បានបង្កើតក្រុមកីឡាករមួយក្រុមទៀតដែលទ្រទ្រង់ដោយសហព័ន្ធផ្ទាល់ដើម្បីទុកជំនួស ឬក៏ដោះដូរកីឡាករដែលទទួលបានការប្រមូលផ្តុំហ្វឹកហាត់ ប៉ុន្តែមិនគោរពវិន័យក្នុងការហ្វឹកហាត់ឬហ្វឹកហាត់មិនមានសមត្ថភាព និងបច្ចេកទេសកើនឡើងនោះ៕

IMG_6816

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត