កីឡាករដែលមានសមត្ថភាពលើសពីតម្លៃខ្លួន

គឹមហុក October 1, 2014


ទីផ្សារទិញដូរកីឡាករបានត្រូវបញ្ចប់

កីឡាករជាច្រើនត្រូវបានផ្លាស់ប្តូរទៅកាន់ក្លឹបផ្សេងៗក្នុងតម្លៃខ្លួនខុសៗគ្នា។ នៅពេលនេះទស្សនាវដ្តី CamSports យើងខ្ញុំសូមលើកយកកីឡាករមួយរូបដែលមានសមត្ថភាពលើសពីតម្លៃខ្លួនរបស់គេក្នុងពេលដោះដូរចុងក្រោយនេះ។ ការផ្លាស់ប្តូរក្លឹបរបស់កីឡាករមួយនេះ

Arsenal online football

Camsports article on the championship of EPL.

បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹបចាស់គេសោកស្តាយយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យអ្នកគាំទ្រនៅក្លឹបថ្មីរបស់គេ មានភាពរីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង។ កីឡាករដ៏មានសមត្ថភាពសញ្ជាតិ អាល្លឺម៉ង់ដ៍មួយរូបនេះមានឈ្មោះថា Mesut Ozil ដែលផ្ទេរពីក្លឹប​យក្សស Real Madrid ទៅក្លឹបកាំភ្លើងធំ Arsenal។
កីឡាករ Mesut Özil ត្រូវបានលោក Arsene Wenger ទិញចូលក្នុងតម្លៃដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៃការទិញចូលរបស់ក្លឹបArsenal ពោលគឺក្នុងតម្លៃ 50លានអឺរ៉ូ។ ទោះបីជាតម្លៃនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនក៏ពិតមែន ក៏ការដោះដូរនេះត្រូវបានគេចាត់ទុកជាការដោះដូរដ៏ល្អ និងសាកសមបំផុតនៅក្នុងពិភពបាល់ទាត់នាការដោះដូរចុងក្រោយនេះ ព្រោះថា Mesut Ozil គឺជាកីឡាករមួយដ៏មានសមត្ថភាពហួសពីតម្លៃខ្លួនទៅទៀត។ ការបញ្ជូនបាល់ ជិតៗក្តី ឆ្ងាយក្តី ការបណ្តើរបាល់ក្តី ទិចនិចក្នុងការអូសបាល់មួយទល់នឹងមួយរឺច្រើនក្តី កីឡាករសញ្ជាតិអាល្លឺម៉ង់ដ៍រូបនេះធ្វើបានយ៉ាងល្អឥតខ្ចោះ។ អ្វីដែលរឹតតែអស្ចារ្យទៀតនោះគឺសមត្ថភាពក្នុងការបញ្ជូនបាល់ដោយមិនកំណាញ់ទៅឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីរបស់គេ គឺគ្មាននរណាមួយប្រៀបបានឡើយ។ ការសហការគ្នាយ៉ាងល្អរបស់កីឡាករថ្មីមួយនេះជាមួយកីឡាករចាស់ៗ បានធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal លេចធ្លោរយ៉ាងខ្លាំងនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League ដែលតាំងពីកីឡាកររូបនេះចូលមក Arsenal អាចជួយឲ្យ Arsenal ឈ្នះ English Premier league ក៏ថាបាន។
ជីវប្រវត្តិរបស់ Ozil៖
• ឈ្មោះពេញ Mesut Ozil
• កើតនៅថ្ងៃទី 15 តុលា 1988 (25ឆ្នាំ)
• ទីកន្លែងកំណើត Schalke ប្រទេស អាល្លឺម៉ង់ដ៍
• សញ្ជាត់ អាល្លឺម៉ង់ដ៍
• កម្ពស់ 181សម
• អាចលេងបានជា ខ្សែបម្រើប្រយុទ្ធ (AMF), ស្លាបឆ្វេង (LW), ស្លាបស្តាំ (RW), ខ្សែបម្រើឆ្វេង(LMF), ខ្សែបម្រើស្តាំ (RMF), ), និង ខ្សែបម្រើកណ្តាល (CMF)
• 2006-2007 លេងឲ្យក្លឹប Schalke 04 បាន 39ប្រកួត ស៊ុតចូលបាន 1គ្រាប់
2007-2010 លេងឲ្យក្លឹប Werder Bremen បាន106ប្រកួត ស៊ុតចូលបាន 17គ្រាប់
2010-2013 លេងឲ្យក្លឹប Real Madrid បាន159ប្រកួត ស៊ុតចូលបាន 27គ្រាប់៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត