ថ្នាក់ដឹកនាំកីឡាជួបពិភាក្សាជាមួយសហព័ន្ធទាំង ១៤ អំពីការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជា

នូ មករា June 13, 2016


ភ្នំពេញ៖ ពេញមួយព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះនៅនាយកដ្ឋានអប់រំកាយ និង កីឡាបានរៀបចំការប្រជុំមួយរវាងសហ័ន្ធជាតិទាំង ១៤ ដែលត្រូវចូលរួមប្រកួតកីឡាជាតិ ឬ National Games ជាមួយអាជ្ញាធរកីឡាដែលពាក់ព័ន្ធ។ នៅក្នុងពិធីនេះដែរ មានវត្តមាន ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា លោកព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និង លោក ហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា បានចូលរួមជាអធិបតីនៃអង្គប្រជុំនេះ ។

DSC_0178 [800x600]

ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា នេះជាការប្រជុំមួយដើម្បីរៀបចំបទបញ្ជាប្រកួត និងរៀបចំសៀវភៅបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ប្រកួតនេះឲ្យដំណើរការបានល្អប្រសើរ។ ព្រឹត្តិការណ៍កីឡាជាតិលើកទី១ នេះគឺជាការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និង កីឡា ដោយពេលនេះផែនការមេសម្រាប់ការប្រកួតបានរៀបចំសព្វគ្រប់ហើយ រីឯគោលនយោបាយកីឡាជាតិក៏ត្រូវបានកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីអនុម័តតាំងពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៥មកម្ល៉េះ។ នៅក្នុងកិច្ចប្រជុំនេះបានជជែកពិភាក្សាផងដែរ ទៅលើការត្រៀមលក្ខណៈដែលរួមមាន៖
១-ត្រួតពិនិត្យទីលាន និងសម្ភារបច្ចេកទេស ២-ធនធានមនុស្ស គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ៣-កំណត់ក្នុងមួយប្រភេទកីឡា យ៉ាងហោចណាស់ត្រូវមាន ៨ រាជធានី-ខេត្ត ចូលរួម។

maxresdefault

សូមបញ្ជាក់ថា ជាមួយនឹងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនេះ ក្រសួងអប់រំក៏បានធ្វើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្ដាលធនធានមនុស្ស (កីឡាករថ្នាល-ជម្រើសជាតិ- គ្រូបង្វឹក-អាជ្ញាកណ្ដាល-ចៅក្រម និង មន្រ្តីទៅតាមជំនាញនៃប្រភេទកីឡានីមួយៗ)ថែមទាំងបានធ្វើការ ការកែទម្រង់លើការប្រកួតផងដែរ ពោលគឺផ្អាកការប្រកួតកីឡាចំនួន ៤ ប្រភេទដែលក្នុងនោះមានបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម។

IMG_6729

គួបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាជាតិលើកទី១ ខាងមុខនេះនឹងមានប្រភេទកីឡាជាច្រើនដែលបែកចេញជា ១៧០វិញ្ញាសា ដោយកីឡាទាំងនោះមាន៖ អត្តពលកម្ម២៩វិញ្ញាសា ហែលទឹក ១៨វិញ្ញាសា វាយសី ៧វិញ្ញាសា បាល់បោះបុរស ១វិញ្ញាសា បាល់បោះនារី ១វិញ្ញាសា ខណៈដែលប្រដាល់សាកលមាន ១០វិញ្ញាសា ប្រដាល់ក្បាច់គុនបូរាណ ១០វិញ្ញាសា បាល់ទាត់បុរស ១វិញ្ញាសា បាល់ទាត់នារី ១ វិញ្ញាសា រីឯចំបាប់មាន ១៦វិញ្ញាសា វាយកូនឃ្លីលើតុ៧វិញ្ញាសា តាក្វាន់ដូ ២២វិញ្ញាសា វាយកូនបាល់៧វិញ្ញាសា បាល់ទះឆ្នេរខ្សាច់ ១វិញ្ញាសា បាល់ទះលើក្ដារបុរស ១ វិញ្ញាសា បាល់ទះលើក្ដារនារី ១វិញ្ញាសា ដោយឡែក ប៉េតង់មាន ១១វិញ្ញាសា ល្បុក្កតោ១៨វិញ្ញាសា និងកាយសម្ព័ន្ធមាន១០ វិញ្ញាសា ផងដែរ៕

41ec839231079fc76de1991cff993d6a0bccd786

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត